ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤

អ្នកជំនាញអះអាងថា សកម្មភាពដឹកជញ្ជូន និងឡូជីស្ទិកដំណើរការល្អប្រសើរឡើងវិញជាង ៩០ភាគរយហើយ

២៨ ឧសភា ២០២១ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា អាជីវកម្មដឹកជញ្ជូន និងឡូជីស្ទីក បានដំណើរការឡើងវិញបានជាង ៩០ ភាគរយហើយ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ និង បើកឲ្យមានការធ្វើដំណើរចេញចូលក្នុងរាជធានី និង ទៅកាន់បណ្តាខេត្ត ដូចធម្មតាឡើងវិញ។

 


ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា ការដឹកជញ្ជូន និង ឡូជីស្ទីក មានភាពប្រសើរឡើងពី៨៥ទៅ៩៥ភាគរយទៅហើយ បន្ទាប់អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ និងបើកឲ្យមានការធ្វើដំណើរចេញចូលក្នុងរាជធានី និងទៅកាន់បណ្តាខេត្តផ្សេង ដោយមិនមានការរាំងស្ទះអ្វីនោះទេ។

 


យ៉ាងណាបើតាម លោក ឧកញ៉ា ស៊ិន ចន្ធី កន្លងមកការដឹកជញ្ជូនរបស់កម្ពុជា មានការរអាក់រអួលខ្លះនៅអំឡុងពេលបិទខ្ទប់ ប៉ុន្តែក្រោយពីរាជរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់មក សកម្មភាពដឹកជញ្ជូនទំនិញ បានចាប់ផ្ដើមវិលមករកស្ថានភាពល្អប្រសើរឡើងវិញជាបណ្ដើរៗ ប៉ុន្តែក៏មិនទាន់ល្អខ្លាំងដូចនៅអំឡុងពេលមុននៃការផ្ទុះរាតត្បាតនៃជំងឺកូវីដ ១៩ នោះដែរ៕

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024