ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

Netflix ចរចាទិញ  “Spider-Man” និងភាពយន្ត ផ្សេងៗ របស់ Sony បានសម្រេច

០៩ មេសា ២០២១ | កម្សាន្ដ


 

ក្រុមហ៊ុន Netflix បានឈានដល់កិច្ចព្រមព្រៀង ដើម្បី ទទួល  សិទ្ធិ ចាក់ ផ្សាយ ភាពយន្ត "Spider-Man" វគ្គ ថ្មីៗ  និង ភាពយន្ត ផ្សេង  ទៀត របស់ក្រុមហ៊ុន Sony Pictures តាម អនឡាញ សម្រាប់ អតិថិជន សហរដ្ឋ អាមេរិក។

 


ផ្អែក តាម ការ ប្រកាស របស់ Netflix កាល ពី ថ្ងៃទី៨ ខែមេសា កិច្ចសន្យា រយៈពេល ៥ ឆ្នាំដែល នឹង ចាប់ផ្តើម នៅ ឆ្នាំ ២០២២ បង្ហាញ ថាខ្សែភាពយន្ត របស់ Sony រួម មានវគ្គ ថ្មីៗ នៃ Franchise ភាពយន្តធំៗដូចជា  “Spider-Man”, “Venom” និង“Jumanji” ជាដើមនឹង អាច ចាក់ផ្សាយលើ Netflix បន្ទាប់ពី  ឈប់បញ្ចាំង នៅ ក្នុង រោង ភាពយន្ត។

 


ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ក្រុមហ៊ុន Netflix ក៏នឹង អាច ចាក់ ផ្សាយ ខ្សែភាពយន្ត ចាស់ៗ មួយ ចំនួនរបស់ Sony ព្រមទាំង មាន សិទ្ធិ អាទិភាព សម្រាប់  ភាពយន្ត ថ្មីៗ ដែល Sony ផលិត សម្រាប់ បញ្ចាំង ផ្ដាច់ មុខ លើ អនឡាញ។

 


គួរ បញ្ជាក់ ថា ក្រុមហ៊ុន Netflix ដែល ជា សេវា ទស្សនា ភាពយន្ត អនឡាញ ធំ បំផុតលើពិភពលោក កំពុង ដុតដៃដុត ជើង ស្វែងរក ដៃ គូ ផ្គត់ផ្គង់ ខ្សែ ភាពយន្តជាបន្តបន្ទាប់ ខណៈ ដែល កំពុង ប្រឈម នឹង ការ ប្រកួត ប្រជែង កាន់ តែ ខ្លាំង ឡើងពីក្រុមហ៊ុនកម្សាន្ត ខ្នាតយក្ស ផ្សេងៗ  ដូចជា Walt Disney, HBO Max និង ក្រុមហ៊ុន ដទៃ ទៀត។

 


ក្រោយ ប្រកាស កិច្ចព្រមព្រៀងជាមួយ Sony ភាគហ៊ុនរបស់  Netflix បានកើនឡើងជិត ១,២ ភាគរយ ពោល គឺមាន តម្លៃ ៥៥៣,៨ដុល្លារ ក្នុង មួយ ចំណែក ហ៊ុន ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024