ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ពានរង្វាន់ភាពយន្ត SAG ប្រកាសជយលាភីឆ្នាំ២០២១ តាមកម្មវិធីអនឡាញ

០៦ មេសា ២០២១ | កម្សាន្ដ

 

 

កម្មវិធីពានរង្វាន់ SAG ដែលជាកម្មវិធីប្រគល់ពានរង្វាន់ធំមួយដែរសម្រាប់វិស័យភាពយន្តហូលីវូដ បានប្រកាសជយលាភីឆ្នាំ២០២១ តាមរយៈកម្មវិធីដែលរៀបចំជាលក្ខណៈអនឡាញ

 


ភាពយន្តបែបប្រវត្តិសាស្ត្ររបស់អាមេរិក "The Trial of the Chicago 7" និង "Ma Rainey's Black Bottom" បានក្លាយជាម្ចាស់ជយលាភីលេចធ្លោជាងគេក្នុងកម្មវិធីពានរង្វាន់ Screen Actors Guild (ស្គ្រីន អេកធើ ហ្គៀល) ហៅកាត់ SAG ។

 


តារាសម្ដែងសំខាន់ៗចំនួន ៤រូបពីភាពយន្ត "The Trial of the Chicago 7" បានទទួលពានរង្វាន់សម្រាប់ផ្នែកតួសម្ដែងមានមុខមាត់ដូចតួអង្គដើមបំផុត ស្របពេលតួរឿង "Black Panther" Chadwick Boseman (ឆាតវីក បូសមេន) ដែលបានទទួលមរណភាពកាលពីឆ្នាំមុនបានទទួលពានរង្វាន់មួយទៀតសម្រាប់ការសម្ដែងរបស់លោកក្នុងភាពយន្ត "Ma Rainey's Black Bottom"។

 


តារាសម្ដែងជើងចាស់កូរ៉េខាងត្បូង Youn Yuh-jung (យ៉ូន យុជុង) បានទទួលពានរង្វាន់តួរងស្រីឆ្នើម ពីកម្មវិធីនេះសម្រាប់ការសម្ដែងភាពយន្ត "Minari"។ នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រកម្មវិធី Screen Actors Guild ដែលរកឃើញជ័យលាភីពីភាពយន្តដែលសម្ដែងដោយតារាស្បែកខ្មៅ និងអាស៊ី ដល់ទៅ ៤រឿង។

 


កម្មវិធីពានរង្វាន់នេះក៏បានផ្ដល់កិត្តិយសផ្នែករឿងភាគទូរទស្សន៍ដែរ ដោយក្នុងនោះភាពយន្តភាគ "Schitt's Creek" បានទទួលពានរឿងភាគកំប្លែងល្អបំផុត និងភាពយន្ត "The Crown" បានទទួលពានរឿងភាគមនោសញ្ចេតនាល្អបំផុត ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024