ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រសួងបរិស្ថាន៖ ហ្វូងដំរីព្រៃចំនួន ៣៨ ក្បាលត្រូវបានប្រជាពលរដ្ឋឃើញនិងថតបាននៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា 

០២ មេសា ២០២១ | ព័ត៌មានជាតិ

 

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១មានប្រជាជពលរដ្ឋបានឃើញហ្វូងដំរីព្រៃចំនួន ៣៨ ក្បាលនៅដែនជម្រកសត្វព្រៃកែវសីម៉ាគឺជាទីជម្រកដ៏ធំមួយរបស់សត្វដំរីព្រៃអាស៊ី និងប្រភេទសត្វកម្រផ្សេង ទៀត។ 

 

 

បច្ចុប្បន្ន មានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ និងភាគឦសាននៃប្រទេសកម្ពុជា។ 

 

 

ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ សូមកុំរំខានដល់សត្វដំរីព្រៃទាំងនោះ និងសូមចូលរួមការពារនិងអភិរក្សសត្វដំរីព្រៃទាំងនេះឱ្យបានគង់វង្ស៕ 

 


ប្រភព និងរូបភាព៖ ក្រសួងបរិស្ថាន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024