ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សម្ដេច ហ៊ុន សែន បណ្ដេញអធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ខណៈការគ្រប់គ្រងពលរដ្ឋឆ្លងដែន ត្រូវបានរឹតបន្តឹងតាមព្រំដែន 

១៦ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជាផ្លូវការហើយ តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី១៥ កុម្ភៈម្សិលមិញ ដកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។

 


ការបណ្ដេញអធិការស្រុកកំរៀងរូបនេះ ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ កើតឡើង ក្រោយរកឃើញថា មានពាក់ព័ន្ធនឹងករណីដោះលែងមេខ្យល់ នាំពលរដ្ឋឆ្លងដែនខុសច្បាប់។ ជាមួយនឹងការសម្រេចបណ្តេញចេញនូវអធិការស្រុកកំរៀង សកម្មភាពគ្រប់គ្រងពលករឆ្លងដែន និងការធ្វើចត្តាឡីស័ក នៅតាមព្រំដែនកម្ពុជា-ថៃ និយាយជារួម និងនិយាយដោយឡែក នៅច្រកដូងក្នុងខេត្តបាត់ដំបង ត្រូវបានរឹតបន្តឹងខ្លំាង៕


អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ក្រុមការងារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024