ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

រុស្ស៊ីរារាំងទង្វើរបស់អាមេរិកក្នុងកិច្ចប្រជុំសហប្រជាជាតិស្ដីពីការដាក់អាវុធនុយក្លេអ៊ែរនៅលំហអវកាស

ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធបានបោះឆ្នោតប្រឆាំងនឹងការស្នើសុំរបស់អាមេរិកនៅឯក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិដែលអំពាវនាវឱ្យប្រទេសនានាទប់ស្កាត់ការរត់ប្រណាំងអាវុធនៅដែនអវកាស។

 

 

 

 

 

បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងមូស្គូពីការបង្កើតអាវុធនុយក្លេអ៊ែរប្រឆាំងផ្កាយរណបដើម្បីដាក់នៅក្នុងអវកាស សហរដ្ឋអាមេរិក និងជប៉ុនបានចរចាគ្នាជិត៦ខែដើម្បីរិះរកវិធីទប់ស្កាត់កុំឱ្យ មានទង្វើនេះកើតឡើង។

 

ប្រទេសទាំងពីរក៏បានសម្រេចធ្វើការស្នើសុំមួយដែលអំពាវនាវឱ្យប្រទេសនានាទប់ស្កាត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងទីអវកាស និងបានដាក់វាជូនក្រុមប្រឹក្សាសន្តិសុខដើម្បីបោះឆ្នោតស្វែងរកការគាំទ្រសេចក្ដីស្នើសុំនេះ។ ក្នុងការបោះឆ្នោតពីថ្ងៃពុធ មានសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១៣ បានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចនេះ ខណៈដែលចិនមិនបានបោះឆ្នោតទេ ហើយរុស្ស៊ីបានបោះឆ្នោតប្រឆាំងតែម្ដង។

 

ការប្រឆាំងរបស់រុស្ស៊ីនេះបានធ្វើឱ្យភាគីអាមេរិកមានមន្ទិលសង្ស័យថា តើក្រុងម៉ូស្គូកំពុងមានអ្វីលាក់បាំង ឬយ៉ាងណា ខណៈដែលកាលពីមុន ប្រធានាធិបតី   រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏បាននិយាយប្រឆាំងនឹងការដាក់អាវុធនុយក្លេអ៊ែរនៅក្នុងលំហអវកាសផងដែរ។

 

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហប្រជាជាតិលោក វ៉ាស៊ីលី ណេបិនហ្ស៊ី បានចោទក្រុងវ៉ាស៊ីនតោនថាបានព្យាយាមធ្វើឱ្យទីក្រុងមូស្គូបាក់មុខមាត់ ហើយបាននិយាយថា រុស្ស៊ីនឹងចាប់ផ្តើមការចរចាក្នុងពេលឆាប់ៗនេះជាមួយនឹងសមាជិកក្រុមប្រឹក្សាពីសេចក្តីព្រាងសេចក្តីសម្រេចផ្ទាល់របស់ខ្លួនក្នុងបំណងរក្សាសន្តិភាពនៅទីអវកាស៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024