ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ចិត្ត កញ្ចនា នឹងរៀបចំថ្ងៃពិសេសរបស់ខ្លួនជាមួយអ្នកគាំទ្រនៅស្អែកនេះ !  

១៦ កុម្ភៈ ២០២១ | កម្សាន្ដ

នៅថ្ងៃស្អែកនេះតារាចម្រៀង  Original Song ចិត្ត កញ្ចនា បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជុំជាមួយអ្នកគាំទ្រ ក្នុងថ្ងៃពិសេសរបស់ខ្លួន ។ 


ចាប់តាំងពីធំដឹងក្តីមកតារាចម្រៀង ចិត្ត កញ្ចនា មិនធ្លាប់បានរៀបចំពិធីខួបកំណើតអ្វីធំដុំនោះទេ។

 

ដោយឡែកនៅក្នុងឆ្នាំនេះវិញ នាងមានគម្រោងរៀបចំកម្មវិធីពិសេសមួយ ដើម្បីជួបជុំអ្នកគាំទ្រ ក្នុងថ្ងៃ កំណើតរបស់ខ្លួនស្អែកនេះ ។ 


តាមពិតថ្ងៃខួបកំណើតពិតប្រាកដរបស់ ចិត្ត កញ្ចនា ត្រូវនឹងថ្ងៃទី ១៨ ខែ កុម្ភះ ប៉ុន្តែដោយសារថ្ងៃនោះនាងជាប់រវល់ការងារ ទើបនាងសម្រេចចិត្ត យកថ្ងៃស្អែកនេះឆ្លងថ្ងៃកំណើតជាមួយអ្នកគាំទ្រខ្លួន ។

 

ចិត្ត កញ្ចនា បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលនាងរៀបចំកម្មវិធីបែបនេះឡើង ដើម្បីទុកជាកាដូ ជូនដល់អ្នកគាំទ្រខ្លួន ។


 
សម្រាប់អ្នកគាំទ្រតារាចម្រៀង ចិត្ត កញ្ចនា ដែលមានបំណងនឹងចូលរួមកម្មវិធីពិសេសនេះ គឺអាចចូល រួមបានទាំងអស់គ្នា ពីព្រោះនាងបើកទូលាយដើម្បីជួបអ្នកគាំទ្រ ។  

 

 

មិនដឹងថា ចិត្ត កញ្ចនា នឹងមានអ្វីខ្លះដែល Surprise អ្នកគាំទ្រខ្លួននោះទេ ដូច្នេះមានតែរងចាំចូលរួមទាំងអស់គ្នានៅថ្ងៃស្អែកនេះទើបដឹងច្បាស់ ។

 

 

ក្នុងថ្ងៃកំណើតឆ្នាំនេះផងដែរ ចិត្ត កញ្ចនា មិនប្រាថ្នាអ្វីច្រើននោះទេ គឺនាងចង់បានការងារជោគជ័យ និង មានសុខភាពល្អ ដូច្នេះហើយទើបនាងខំប្រឹងប្រែងថែរក្សាសុខភាព ព្រមទាំងខំប្រឹងសម្រកទម្ងន់រហូត បានសម្រេចក្នុងពេលត្រឹមតែ ៩ សប្តាហ៍ ។ 

 


ចិត្ត កញ្ចនា ជាតារាចម្រៀង Original Song មា្នក់ដ៏មានទេពកោសល្យ នាងមិនត្រឹមតែមានទឹកដមសម្លេង ល្អនោះទេ ថែមទាំងចេះនិពន្ធចម្រៀង និងភ្លេងបានយ៉ាងល្អ ជាក់ស្តែងបទចម្រៀងនាងនិមួយ នាងធ្វើ ឡើងយ៉ាងសម្រិតសម្រាំង និងត្រូវចិត្តអ្នកគាំទ្រ ជាពិសេសបទចម្រៀងមនោរសញ្ចេតនាដែលនាងបានចេញនាពេលកន្លងមក សុទ្ធតែជាបទដែលនាងបាននិពន្ធចេញពីសាច់រឿងពិតៗរបស់អ្នកគាំទ្រ ខ្លួន ។

 


សម្រាប់ឆ្នាំ ២០២១ នេះ ចិត្ត កញ្ចនា ចាប់ផ្តើមមានយីអ៊ុនល្អឡើងជាបណ្តើរៗ ជាក់ស្តែងថ្មីៗនេះនាងទទួលបានការងារជាបន្តបន្ទាប់ពីបណ្តាក្រុមហ៊ុននានា បើប្រៀបធៀបទៅនឹងឆ្នាំមុនពិតជាខុសប្លែកពី គ្នាឆ្ងាយណាស់ ៕  
 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024