ថ្ងៃអង្គារ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៤

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យឯកជនជាដៃគូរដ៏សំខាន់

២៧ តុលា ២០២០ | សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀត បានកោតសសើរ និង អគុណដល់ក្រុមហ៊ុនវិស័យឯកជនជានិច្ចកាលតែងជួយដោះស្រាយបញ្ហារដ្ឋាភិបាលតាមរយៈការបន្តសកម្មភាព អាជីវកម្ម និង ការវិនិយោគនៅកម្ពុជា។

 

 

ស្ថិតនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺសកលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានចាត់ទុកវិស័យឯកជននៅពេលនេះដើរតួរនាទីសំខាន់ជាងពេលណាៗទាំងអស់ ហើយក្នុងនាមរដ្ឋាភិបាលកម្ពុជាគឺនៅតែបន្តខិតខំថែរក្សាការពារ ក្រុមហ៊ុនឯកជនទាំងអស់នៅកម្ពុជាមិនឲ្យឈានទៅរកការក្ស័យធន ឬបិទមិនដំណើរការអាជីវកម្មនោះឡើយ ពោលគឺ រាជរដ្ឋាភិបាលកម្ពុជាតែងតែសម្របខ្លួនទៅតាម វិស័យឯកជនដូចជាវិធានការបន្ធូរបន្ថយ អនុគ្រោះពន្ធដារជាដើម។

 


នៅក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា សម្តេចតេជោបាន  លើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនវិស័យឯកជនទាំងអស់សុំបន្តការខិតខំរបស់ខ្លួនជាបន្តទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីរីកចម្រើនជាមួយគ្នា។សម្តេចបានកោតសរសើរវិស័យឯកជន ដែលនៅតែបន្ត បង្កើតផលិតកម្ម សម្រាប់បំពេញតម្រូវការក្នុងស្រុក និងជំរុញការនាំចេញ។

 


សម្តេចតេជោ សែន បានបញ្ជាក់ថា ការដែលនាំទៅរកការដួលរលំនៃក្រុមហ៊ុនឯកជន ការបិតរោងចក្រសហគ្រាស ការបិតការដ្ឋានដែលមិនសាងសង់បន្ត នឹងធ្វើឲ្យពលរដ្ឋកម្ពុជាបាត់បង់ការងារ និង បាត់បង់ប្រាក់ចំណូល គឺជាបញ្ហាធំរបស់កម្ពុជា ដូច្នេះការចេះតែបន្តការអភិវឌ្ឍន៍ឥតឈប់ឈររបស់វិស័យឯកជននេះ គឺកំពុងតែជួយដោះស្រាយការងារជូនពលកម្ពុជាយ៉ាងពិតប្រាកដ។

 


សម្តេចតេជោ បន្តអះអាងថា សារៈសំខាន់របស់វិស័យឯកជន ទី១ គឺមិនដួលរលំ មិនក្ស័យធន មិនបិតក្រុមហ៊ុន វាជាដំណើរការបន្តឲ្យមានការងារធ្វើ និង ប្រាក់ចំណូលសម្រាប់ពលរដ្ឋកម្ពុជាដែលទទួលបានពីសំណាក់ការបង្កើតការងារថ្មីៗទាំងនោះ និង សារៈសំខាន់ទី២ទៀតនោះ គឺការវិនិយោគថ្មីនៅបន្តធ្វើមិនមានការថមថយនោះឡើយ ពិសេសនៅរាជធានីភ្នំពេញ៕

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024