ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ទេសចរណ៍ចំការដំណាំជួយបង្កើនប្រាក់ចំណូលកសិករតំបន់ភាគខាងជើងប្រទេសចិន

២៣ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

 

ចំការជាច្រើននៅទូទាំងខេត្តហឺប៉ី(Hebei) តំបន់ភាគខាងជើងប្រទេសចិន បានស្វាគមន៍អ្នកទេសចរណ៍យ៉ាងច្រើនដែលនិយមជីវិតជនបទ ខណៈដែលរដូវកាលប្រមូលផលផ្លែឈើបានឈានចូលមកដល់។

 

អ្នកទេសចរណ៍ជាច្រើននាក់នៅចំការផ្លែប៉ោម កំពុងតែមមាញឹកបេះផ្លែឈើ និងភ្លក់រសជាតិផ្លែឈើស្រស់បេះពីដើមថ្មីៗភ្លាមៗ។ អ្នកទេសចរណ៍ម្នាក់រៀបរាប់ថា អារម្មណ៍រីករាយដែលទទួលទានផ្លែឈើស្រស់បេះពីដើមជាផ្នែកមួយនៃការកំសាន្តដ៏រីករាយ។

 

 

 

 

 

 

នៅឯចំការផ្លែប៉ោម អ្នកទេសចរណ៍ម្នាក់បានលើកឡើងថា ចំការផ្លែឈើដែលឃើញនេះមានទំហំធំសម្បើមណាស់ ហើយដើមប៉ោមនីមួយៗពោរពេញទៅដោយផ្លែ។ យើងអាចរីករាយនឹងអារម្មណ៍ប្រមូលផលផ្លែឈើ។

 


ផ្លែប៉ោមដែលអ្នកទេសចរណ៍បេះដោយខ្លួនឯងពីចំការផ្ទាល់ ត្រូវបានលក់ក្នុងតម្លៃ៣០យ៉ន់ ទៅ៦០យ៉ន់(ឬស្មើនិងប្រហែល៤​,៤ ទៅ៨,៨ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។

 

 

 

 

ចំណែកម្ចាស់កសិដ្ឋានវិញបានលើកឡើងថា ក្រុមអ្នកទេសចរណ៍ អាចនាំផលកម្រៃសម្រាប់ការលក់ក្នុងមួយថ្ងៃបានប្រហែល៤,៤២១ដុល្លារអាមេរិកក្នុងមួយថ្ងៃ ជាមួយនិងមធ្យមភាគនៃការលលក់ប្រហែល១០,០០០ ទៅ២០,០០០យ៉ន់(ឬស្មើនិង១,៤៧៣ ទៅ២,៩៤៦ដុល្លារអាមេរិក) ក្នុងថ្ងៃធ្វើការ។

 


ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ​ កសិករក្នុងតំបន់ បានដាំដើមផ្លែប៉ោមច្រើនប្រភេទ ដែលចាប់ផ្តើមទុំនៅក្នុងខែកញ្ញា។ កសិករ អាចលក់ផ្លែប៉ោមទាំងនោះទៅទីផ្សារនៅក្នុងទីក្រុងប៉េកាំង និងទីកន្លែងដទៃទៀត។

 

 

 

 

ទិន្នផលផ្លែប៉ោម មានប្រហែល៥២,៥តោនក្នុងមួយហិចតា ហើយតម្លៃជាមធ្យមគឺ៨យ៉ន់(ឬស្មើនិង១,២ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម។ នេះមានន័យថា ប្រាក់ចំនូលគឺទទួលបានច្រើនជាង៣សែនយ៉ន់(ឬស្មើនិង៤៤,២០០ដុល្លារអាមេរិក) ក្នុងមួយហិចតា។ នេះបើតាមការអោយដឹងពីម្ចាស់ចំការផ្លែប៉ោម។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024