ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សប្តាហ៍នេះ! ទស្សនារឿងភាគថៃថ្មីរបស់ភីអិនអិន ជាមួយតួសម្តែងវ័យក្មេងស្រស់សោភា នៅក្នុងរឿង« អធិដ្ឋានស្នេហ៍»

២១ កញ្ញា ២០២០ | កម្សាន្ដ

រឿងភាគថ្មីមួយរឿងទៀត ដែលនឹងត្រៀមខ្លួនចូលមកបម្រើចំណីចក្ខុអារម្មណ៍ទស្សនិកជន ដែលនឹងចាក់ផ្សាយ​ចាប់ពីចុងសប្តាហ៍នេះតទៅ។ «អធិដ្ឋានស្នេហ៍» ខ្សែភាពយន្តភាគថៃ ដែលទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេស ក៏ព្រោះតែជាសាច់រឿងល្អមើលទាំងអត្ថន័យរឿងទាំងមូល និងតួអង្គនីមួយៗ ពោរពេញដោយសមត្ថភាពសម្តែង​យ៉ាងមានទេពកោសល្យ។ 

 

តារាសម្តែងវ័យក្មេង យ៉ាងស្រស់សោភាជាច្រើនដួង ដែលមានវត្តមានជាតួអង្គនៅក្នុងរឿង រួមមាន កញ្ញា Diana Flipo សម្តែងជាតួឯកស្រី , លោក San Yuke Songoaisan សម្តែងជាតួឯកប្រុសស, លោក Sorawit Suboon, កញ្ញា Lita Kaliya Niehuys, លោក Tui Kiathamolata និងតារាល្បីៗផ្សេងទៀត។

 

សម្រាប់ការសម្តែងនោះ ពួកគេគឺជាតួអង្គ ពីរជាតិ ដែលមានរឿង​រ៉ាវទាក់ទងគ្នាទៅវិញទៅមក តាំងពីអតីតជាតិ រហូតដល់បច្ចុប្បន្នជាតិ បង្កើតបានជាសាច់រឿងប្រទាក់ក្រឡាគ្នាពីមួយវគ្គទៅមួយវគ្គ។ ចំណងស្នេហ៍ពីរជាតិ បានធ្វើឲ្យកំលោះរូបសង្ហាអភិជនម្នាក់ នៅតែមានការចងចាំនៅជាប់នឹងបេះដូង ខួរក្បាលរបស់គេអស់រយៈពេលជាច្រើនឆ្នាំ រហូតឆ្លងជាតិ។ 

 

ប៉ាគីន​ជាបុរសម្នាក់ដែលកើតក្នុងត្រកូលអ្នកមាន ប៉ុន្តែ ត្រូវបាន ម្តាយបញ្ជូនឲ្យទៅរស់នៅបរទេស ព្រោះ មិនចង់ឲ្យគេចងចាំ និងរំលឹករឿងរ៉ាវចាំជាតិនោះ តាំងពីគាត់មានអាយុ ៣ ឆ្នាំ។ 

 

 

 


លុះពេលដែល ប៉ាគីន​ធំដឹងក្តីពេញកំលោះ រូបគេក៏បានវិលត្រឡប់មកវិញ ជាមួយនឹងអារម្មណ៍នៃការចងចាំដដែល ។ រូបភាព និងរឿងរ៉ាវជាច្រើន ដែល​បានកើតឡើងកាលពីជាតិមុន ប៉ាគីននៅចងចាំទាំងអស់ ហើយមិនតែប៉ុណ្ណោះ គេ​ក៏បានស្វែងរកស្នេហារបស់គេ តាំងពីជាតិថែមទៀតផង។ 

 

 


ប៉ាគីន​បានជួបរ៉ូសាវ៉ាននៅពេលគាត់ត្រឡប់មកប្រទេសថៃវិញ។ នាងមានមុខដូចក្មេងស្រីដែលគាត់តែងតែស្រមៃចង់បាន។ គាត់ព្យាយាមចូលទៅជិត​នាងដើម្បីដឹងថានាងជាមនុស្សដូចគ្នា។

 

ស្របពេលនោះ លោកយាយរបស់គីន បានទិញផ្ទះបុរាណមួយដែល បានឲ្យគេទៅជួយមើល។ អ្វីៗ ហាក់ដូចជា​ដាស់ចិត្តប៉ាគីន សារជាថ្មីម្តងទៀត ដោយផ្ទះបុរាណនោះ បានបង្វិលខួរក្បាលប៉ាគីនឲ្យត្រឡប់ទៅនឹកឃើញអតីតកាលកាលពីរយឆ្នាំមុន។ ជានិស្ស័យ ចុងក្រោយ ប៉ាគីន ក៏បានជួបគ្នាជាមួយនឹងវ៉ាន់ ដែលជានារីក្នុងក្តីស្រមៃ តាំងពីអតីតកាលមកម្ល៉េះ។ 

 

នេះគ្រាន់តែជាការសង្ខេបសាច់រឿង ត្រួសៗតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់សាច់រឿងលម្អិត គ្រប់ឈុតឆាក ល្អមើលយ៉ាងណានោះ ហើយដំណើរនៃទំនាក់ទំនងពីរជាតិរបស់ពួកគេ មានសាច់រឿងអ្វីខ្លះ សូមរង់ចាំតាមដានទស្សនានៅក្នុងរឿង «អធិដ្ឋានស្នេហ៍»។ ភីអិនអិន ក៏នឹងផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០៩ យប់ ចាប់ពីថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ ៕

 

 

 


សូមទស្សនាវីដេអូខាងក្រោម៖ 

 

 

ដោយ៖ សិរីរដ្ឋ

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024