ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

រយពាន់ឧបសគ្គរបស់នារីព្រៃភ្នំ នាងម៉ាវ៉ាឌី នឹងលេចជាសាច់រឿងភាគថៃថ្មីមួយនៅភីអិនអិន សប្តាហ៍នេះ

២១ កញ្ញា ២០២០ | កម្សាន្ដ

ដើម្បី​ផ្លាស់ប្តូរ នូវចំណីចក្ខុទស្សនិកជន សម្រាប់ចំណងដៃថ្មីមួយទៀត ពីស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានពាំនាំយកនូវរឿងភាគល្អៗ​មើលជាច្រើនរឿង មកបំពេញជូនទៅតាមសំណូមពររបស់អ្នកគាំទ្រទាំងឡាយ។ បណ្តាហ្វេនៗ ដែលតែងតែគាំទ្រនូវខ្សែភាពយន្តភាគថៃ នៅសប្តាហ៍នេះដែរ លោកអ្នកនឹងបានទទួលនូវចំណីអារម្មណ៍ ប្លែកភ្នែក ពីសាច់រឿងមួយរឿងទៀតផងដែរ។ 

 

 


«វាសនាកញ្ញាព្រៃភ្នំ» ដែលនឹងមានវត្តមាននៅក្នុងសប្តាហ៍នេះ បន្ទាប់ពីរឿង ស្នេហ៍ធ្លាក់ពីលើមេឃនឹងត្រូវបានបញ្ចប់ទៅ។ ជាសាច់រឿង ដែលមានលក្ខណៈ​ខុសប្លែកពីរឿងមុនៗ ទាំងតួអង្គសម្តែង និងខ្លឹមសារនៃរឿងទាំងមូល។

 

ជាមួយអត្ថន័យនៃចំណងជើង ទស្សនិកជនប្រហែលជាអាចកាត់យល់បានថា ជារឿងដែលបង្ហាញពីបរិបទនៃការរស់នៅ ពីរ ផ្សេងគ្នា រវាងអ្នកព្រៃភ្នំ និងអ្នកទីក្រុង។ នៅក្នុងសាច់រឿងនេះដែរ គឺនឹងរៀបរាប់ពីខ្សែជីវិតក្មេងស្រីព្រៃភ្នំម្នាក់ដែលត្រូវបានគេយកទៅរស់នៅឯទីក្រុង ដោយសារតែឪពុករបស់នាង​បានស្លាប់ចោលនាងបាត់ទៅ។ 

 

 


ជានិស្ស័យ ដែលបណ្តាលឲ្យកម្លោះទីក្រុង បានមកជួបគ្នាជាមួយនឹឹងក្រមុំព្រៃភ្នំ ប៉ុន្តែពួកគេបានឆ្លងកាត់នូវឧបសគ្គ ទាំងផ្លូវកាយ ផ្លូវចិត្តជាច្រើន ដែលពេលខ្លះ ធ្វើឲ្យចំណងស្នេហារបស់ពួកគេទាំងពីរ ស្ទើរតែបែកឆ្្ងាយពីគ្នាថែមទៀតផង។ សុងប៉ាប៉ូគឺ ជាបុរសទីក្រុងមានទ្រព្យស្តុកស្តម្ភម្នាក់ដែលចូលចិត្តសត្វព្រៃនិងខាងក្រៅ។

 

គាត់គឺជាមិត្តល្អបំផុតជាមួយឪពុករបស់ Mewadee ដែលរស់នៅក្នុងភូមិតូចមួយក្នុងព្រៃ។ ថ្ងៃមួយសុងប៉ាប៉ូចូលព្រៃដើម្បីបោះជំរុំជាមួយឪពុករបស់ Mewadee ។ ជាអកុសល ថ្ងៃមួយ ឪពុករបស់នាង ក៏ត្រូវបានខ្លាសម្លាប់ ហើយមុនពេលគាត់ស្លាប់គាត់បាន​សុំសុងប៉ា​ដើម្បីនាំកូនស្រីរបស់គាត់ទៅទីក្រុងនិងមើលថែនាង។

 

 

 

ទោះយ៉ាងណាអ្វីៗមិនដំណើរការដូចការគ្រោងទុកទេ​ព្រោះសុងប៉ាប៉ូមានគូដណ្តឹងឈ្មោះវ៉ាន។ នាងវ៉ាន តែងតែធ្វើបាប និងឈ្នានីស នាងក្រមុំព្រៃភ្នំ ដោយ​មានចិត្តច្រណែន ដែលប៉ាប៉ូយកចិត្តទុកដាក់នឹងនាង។ នៅចុងក្រោយ កម្លោះទីក្រុង និងក្រមុំព្រៃភ្នំ ក៏បានឆ្លងកាត់រឿងដ៏លំបាកអស់ទាំងនោះ រហូតពួកគេសម្រេចបាននូវចំណងស្នេហា រស់នៅយ៉ាងសុខសានជាមួយគ្នា។

 

 


ដោយឡែក នៅក្នុងសាច់រឿងនេះដែរ ក៏មានការចូលរួមសម្តែងយ៉ាងពិសេស ពីតារាល្បីៗប្រចាំប្រទេសថៃ ដូចជា កញ្ញា Oom Eisaya Hosuwan, លោក Mai Warit Sirisantana, លោក Judoç កញ្ញា Stephanie Lerce និងតារាសម្តែងជាច្រើនដួងទៀត។


យ៉ាងណាមិញ ដើម្បីចង់ដឹងថាតើ នាងម៉ាវ៉ាឌី នឹងជួបឧបសគ្គអ្វីខ្លះ នៅពេលដែលបានផ្លាស់ប្តូរជីវិតពីព្រៃភ្នំមកជាអ្នកទីក្រុងវិញនោះ? ដើម្បីចង់ដឹង​ថាតើសាច់រឿង នឹងល្អមើលយ៉ាងណា សូមរង់ចាំទស្សនានៅក្នុងរឿង «វាសនាកញ្ញាព្រៃភ្នំ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍​ភីអិនអិន ចាប់ពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖ 

 

 

 

ដោយ៖ សិរីរដ្ឋ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024