ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រសួងសាធារណការបានចុះឆ្មក់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៨គ្រឿង ក្នុងខេត្តកំពង់ធំ

០១ កញ្ញា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ៦ល្ងាច ក្រុមការងារចល័តរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ សហការជាមួយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងប្រធានស្ថានីយជញ្ជីងប្រាសាទ ស្ថានីយថ្នលកែង និងស្ថានីយខែលជ័យ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន នៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យ ១០គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៨គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ១២តោន ដល់ ២៧តោន។

ក្នុងនោះរថយន្ត ៤គ្រឿងដែលដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ២០តោនឡើងទៅ នឹងត្រូវរក្សាទុក និងដោះស្រាយដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០ ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024