ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

រដ្ឋាភិបាលសម្រេចអនុម័តគម្រោងវិនិយោគរោងចក្រសម្លៀកបំពាក់តម្លៃ១០លានដុល្លារថ្មីមួយបន្ថែមទៀតនៅខេត្តកំពង់ស្ពឺ

១៣ សីហា ២០២០ | សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅខែសីហានេះបានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយនឹងទុនវិនិយោគជាង ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានរហូតជាង២ពាន់២០០កន្លែង។ខេត្តកំពង់ស្ពឺ។

 

 

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា បើទោះបីជាស្ថិតនៅក្នុងស្ថានភាពវិបត្តិកូវីដ ១៩ ប៉ុន្តែខេត្តកំពុងស្ពឺ នៅតែបន្តទទួលបានការវិនិយោគ និងការបើកដំណើរការអាជីវកម្ម សហគ្រាសខ្នាតតូច មធ្យម និងសិប្បកម្មថ្មីៗជាប្រចាំ ដោយសារភាពអំណោយផលនៃទីតាំងភូមិសាស្ត្រដែលនៅចន្លោះប៉ូលសេដ្ឋកិច្ចចំនួន ២ នៅកម្ពុជា គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។


ឯកឧត្តមបញ្ជាក់ថា គិតត្រឹមដើមខែ កក្កដា ឆ្នាំ២០២០ ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគរោងចក្រអាជីវកម្មសរុបរហូតដល់ជាង ១ពាន់ ៥០០ មូលដ្ឋាន ខណៈរោងចក្រធុនធំមានចំនួនសរុប ១៦១។


ឯកឧត្តមបានស្វាគមន៍រាល់គម្រោងវិនិយោគទាំងអស់ចូលមកកម្ពុជា ក៏ដូចជាខេត្តកំពង់ស្ពឹដោយមិនប្រកាន់ចំពោះតែវិនិយោគិនចិន អាមេរិក និងអឺរ៉ុបនោះទេ ឱ្យតែមកបណ្តាក់ទុកវិនិយោគផ្តល់កំណើនសេដ្ឋកិច្ច និងកម្លាំងពលកម្មដល់ពលរដ្ឋមកម្ពុជា៕


អត្ថបទ ស៊ឺន សុន

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024