ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ខាត់ សួស្តី ខ្លាំងមិនចាញ់បងស្រីតាំងពីចូលទ្រនំធំបានប្រាំខែ !

១១ មេសា ២០២៤ | កម្សាន្ដ

 

 

តាំងពីចូលច្រៀងក្នុងផលិតកម្មធំមួុយមក កេរ្តិ័ឈ្មោះតារាចម្រៀង ខាត់ សួស្តី ដែលជាប្អូនស្រីរបស់អ្នកនាង ខាត់ សុឃីម កាន់តែល្បី និងមានតម្លៃខ្លួនខ្ពស់រាល់ពេលទៅចូលរួមកម្មវិធីម្តងៗ មិនថាបទចម្រៀង បុរាណ ឬ សម័យ ។  

 

 

 

ចូលផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ទើបតែបានប្រាំខែប៉ុណ្ណោះ តារាចម្រៀងត្រកូល ខាត់ គឺ ខាត់ សួស្តី ដែលជាប្អូនស្រីរបស់តារាចម្រៀង ខាត់ សុឃីម ហាក់បីដូចជាមានថាមពលខ្លាំង មិនចាញ់បងស្រីរបស់ខ្លួនឡើយ មិនថាបទចម្រៀងបុរាណឬសម័យ គឺនាងធ្វើបានទាំងអស់ រហូតធ្វើឱ្យកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ និងមានគេហៅចូលរួមកម្មវិធីធំៗជាបន្តបន្ទាប់ ខុសប្លែកពីពេលដែលនាងមិនទាន់ចូលច្រៀងក្នុងផលិតកម្ម  ។

 

 

ធ្លាប់តែជាតារាចម្រៀងបុរាណ ពេលនេះ ខាត់ សួស្តី បានបន្ថែមថ្មីទៅជាតារាចម្រៀងសម័យ ដែលមានការគាំទ្រច្រើនពីមហាជន មិនចាញ់អ្នកនាង ខាត់ សុឃីម ដែលជាបងស្រីឡើយ ជាពិសេសនាងមានឱកាសល្អក្នុងការក្លាយខ្លួនទៅជាតារាចម្រៀងនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ផងដែរ ។  

 

 

ទន្ទឹមនិងការលេចមុខក្នុងផលិតកម្មចម្រៀងថ្មី តារាចម្រៀង ខាត់ សួស្តី ក៏ចាប់ផ្តើមលេចមុខក្នុងកម្មវិធី ធំៗជាច្រើនទាំងខនសឺតតាមខេត្តក្រុងនានា ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះ នាងមានគម្រោងចេញសម្តែងជាប់រហួត ។  

 

 

 

ស្ថិតក្នុងវ័យ ៣១ ឆ្នាំ ខាត់ សួស្តី បានបញ្ជាក់ប្រាប់ថា នាងមានគ្រួសារ រួចហើយ ហើយគ្រួសារនាងតែងតែនៅក្បែរ និងជួយនាងទៅចូលរួមកម្មវិធីនានា ធ្វើឱ្យនាងកាន់តែកក់ក្តៅចិត្ត ៕

 


 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ញិល សុជា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024