ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤
បែកគ្នាជាមួយសង្សារមិនបានប៉ុន្មានខែផង ស្រាប់តែបែកធ្លាយទំនាក់ទំនងស្នេហារវាងកញ្ញា រឿន ណាត និងបុរសឯក លាវ វេងហួរ បន្ទាប់ពីអ្នកទាំងពីរបានធ្វើការងាររួមគ្នាក្នុងពេលដ៏ខ្លី រហូតលោក លាវ វេងហួរ បានហៅ រឿន ណាត ថា មិត្តស្រីពេញៗមាត់ ។
កញ្ញា រឿន ណាត ទើបតែប្រកាសបិទបេះដូងបន្ទាប់ពីបែកបាក់ស្នេហ៍ជាមួយ DJ អែម មិនបានប៉ុន្មានផង ស្រាប់តែពេលនេះបែរជាបែកធ្លាយទំនាក់ទំនងនាងនិងបុរសឯក លាវ វេងហួរ ទៅវិញ។ តើលោក លាវ វេងហួរ គឺជាអ្នកទី ៣ បំបែកស្នេហ៍លោក អែម ដូចដែលលោក អែម បានចោទប្រកាន់កញ្ញា រឿន ណាត មានស្នេហាថ្មីចោលលោកឬយ៉ាងណា?
ថ្មីៗនេះកញ្ញា រឿន ណាត និងបុរសឯក លាវ វេងហួរ បានបង្ហាញនូវភាពស្នទិស្នាលនិងគ្នាខ្លាំងខុស ប្លែកពីមិត្តធម្មតា ដោយអ្នកទាំងពីបានបណ្តើរគ្នាទៅចូលរួមកម្មវិធីជប់លៀង និងធ្វើការងារផ្សេងៗ រួមគ្នាយ៉ាងស្និទ្ធស្នាលបំផុត សូម្បីតែមិត្តភក្តិរបស់ពួកគេក៏ចាប់អារម្មណ៍ឃើញថា ទំនាក់ទំនងអ្នកទាំងពីរខុសប្លែកពីមិត្តធម្មតាយ៉ាងពិតប្រាកដមែន ។ លើសពីនេះទៅទៀត លោក លាវ វេងហួរ ថែមទាំងបានហៅកញ្ញា រឿន ណាត ថាជា អូនពេញៗមាត់ ហើយលោកថែមទាំងបានណែនាំ រឿន ណាត ទៅកាន់មិត្តភក្តិរបស់ខ្លួនថា ជាជាមិត្តស្រីរបស់ខ្លួនផងដែរ ។
បន្ទាប់ពីឃើញលោក លាវ វេងហួរ បង្ហាញថា រឿន ណាត ជាមិត្តស្រីរបស់ខ្លួន កាន់តែធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន រហូតចុងក្រោយ កញ្ញា រឿន ណាត បានចេញមុខបកស្រាយបែបនេះទៅវិញ ។
កញ្ញា រឿន ណាត បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា ទំនាក់ទំនងនាងនិងលោក លាវ វេងហួរ គឺត្រឹមតែមិត្តភក្តិនិងគ្នាប៉ុណ្ណោះ មិនមែនជាទំនាក់ទំនងស្នេហាដូចអ្វីដែលមហាជនគិតនោះទេ តែថ្ងៃអនាគត គឺនាងមិនដឹងឡើយ ។
ទន្ទឹមនិងការបង្ហាញពីការស្និទ្ធស្នាលនិងគ្នាបែបនេះ បានធ្វើឱ្យមហាជនជាច្រើននឹកឃើញដល់សម្តីលោក អែម ដែលជាអតីតមិត្តប្រុសរបស់ រឿន ណាត ធ្លាប់បាននិយាយថា កញ្ញា រឿន ណាត បែកពីលោក អែម ព្រោះមានអ្នកទី៣ ។ លោក លាវ វេងហួរ គឺជាអ្នកទី ៣ បំបែកបំបាក់ស្នេហ៍របស់លោក អែម ។ តែទោះជាយ៉ាងនេះក្តី កញ្ញា រឿន ណាត សុំមិននិយាយអ្វីទាំងអស់ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច