ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ម៉ូដសម្លៀកបំពាក់ច្នៃពីក្រមាខ្មែររបស់ មាន សូនីតា ផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ! 

១០ មេសា ២០២៤ | កម្សាន្ដ

ម៉ូដសម្លៀកបំពាក់ច្នៃពីក្រមា ខ្មែរ របស់តារាស្រីល្បីឈ្មោះកញ្ញា មាន សូនីតា ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរនៅក្នុងឆ្នាំនេះ ។ 

 

 

កាន់តែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន បន្ទាប់ពីតារាសម្តែង មាន សូនីតា បានបញ្ចេញម៉ូដសម្លៀកបំពាក់ថ្មីៗជាច្រើនដែលច្នៃចេញពីក្រមា ខ្មែរ ដើម្បីអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ  ។ 

 

 

រយៈពេលមួយខែចុងក្រោយនេះតារាសម្តែងល្បីឆ្មោះរូបនេះ កាន់តែយកចិត្តទុកដាក់ខ្លាំងនៅក្នុងការច្នៃម៉ូដសម្លៀកបំពាក់ដែលច្នៃពីក្រមា ខ្មែរ ដើម្បីដាក់លក់ជូនភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រៃណី ខ្មែរ។

 

 

 ជាក់ស្តែងនាងបានច្នៃម៉ូដសម្លៀកបំពាក់រាប់រយម៉ូដ មានគ្រប់ទំហំ រហូតទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ដូចដែលមហាជនបានឃើញស្រាប់ រាល់ពេលដែលមានការរៀបចំសង្រ្កាន្តតាមខេត្ត និងតាមសាលា ឬតំបន់នានា គឺមានអ្នកស្លៀកសម្លៀកបំពាក់ច្នៃពីក្រមាច្រើន ដើម្បីលើកស្ទួយក៏ដូចជាចូលរួមគាំទ្រស្នាដៃ របស់ខ្មែរ យើង  ។ 

 

 

ជួបជាមួយកញ្ញា កាលពីពេលថ្មីៗនេះថា នាងបានត្រឹមតែចូលរួមសង្រ្កាន្តនៅសាលាវិចិត្រសិល្បៈប៉ុន្តែ ពីនេះគឺនាងមិនបានចូលរួមទេ ដោយសាររវល់ការងារច្នៃម៉ូដសម្លៀកបំពាក់សម្រាប់ចូលឆ្នាំ ។ 

 

 

កញ្ញា មាន សូនីតា ពិតជារីករាយខ្លាំងណាស់នៅពេលដែលស្នាដៃច្នៃម៉ូដសម្លៀកបំពាក់ពីក្រមា ខ្មែរ របស់ខ្លួនផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន នេះគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់នាង ក្នុងការស្វែងរកទីផ្សារ ក្រមា សម្រាប់បងប្អូនដែលធ្វើការងារនេះ ។ បន្ទាប់ពីជោគជ័យខ្លាំងក្នុងការច្នៃ ក្រមា ជាសម្លៀកបំពាក់ដ៏ពេញនិយមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ  កញ្ញា មាន សូនីតា មិនមានគម្រោងនឹងចេញទៅកម្សាន្តនៅតាមខេត្ត ឬ ក្រៅប្រទេសដូចមុនឡើយ ផ្ទុយទៅវិញនាងបែរជានិយាយថា នៅក្នុងឆ្នាំនេះ នាងសុំគេងផ្ទះហើយ ។   

 

 

កញ្ញា មាន សូនីតា នៅតែប្តេជ្ញាចិត្តបន្តការងារច្នៃសម្លៀកបំពាក់ពីក្រមា ខ្មែរ ឱ្យកាន់តែមានតម្លៃទាំងនៅទីផ្សារក្នុងស្រុក និង ក្រៅប្រទេស ។ នាងរំពឹងថា នៅក្នុងឆ្នាំ២០២៤ នេះ ការងាររបស់នាងនឹងកាន់តែជោគជ័យ និងមានអ្នកស្គាល់ក្រមា ខ្មែរ កាន់តែច្រើនឡើង ដើម្បីឱ្យអ្នកធ្វើក្រមា កាន់តែមានកម្លាំងចិត្តបន្តធ្វើការងារនេះ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024