ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

មានឈ្មោះជាតារាចម្រៀងសម័យថ្មីក៏ពិតមែនតែ ហ៊ិន លីដា មិនភ្លេចសម្លៀកបំពាក់ប្រពៃណី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ! 

០៩ មេសា ២០២៤ | កម្សាន្ដ

 

 

ថ្វីដ្បិតតែមានឈ្មោះជាតារាចម្រៀងសម័យ ប៉ុន្តែកញ្ញា ហ៊ិន លីដា មិនដែលភ្លេចពីសម្លៀកបំពាក់ប្រពៃណី ខ្មែរ ឡើយ ជាពិសេសនៅពេលដែលមានពិធីបុណ្យទានម្តងៗ ។  ធ្លាប់តែឃើញតារាចម្រៀង ហ៊ិន លីដា ក្នុងឈុតសម្លៀកបំពាក់បែបសម័យថ្មី ជាមួយនឹងបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ ប៉ុន្តែនាងក៏មិនដែលភ្លេចពីវប្បធម៌ និងប្រពៃណី ខ្មែរ ដែរ ។ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីដែលនឹងឈានចូលមកដល់នេះ កញ្ញា បានអំពាវនាវឱ្យបងប្អូនចូលរួមស្លៀកសម្លៀកបំពាក់ប្រពៃណីនៅពេលទៅវត្ត ដើម្បីបង្ហាញពីអត្តសញាណជាតិ ខ្មែរ ។ 

 

 

 

សម្លៀកបំពាក់ប្រពៃណី មានច្រើនបែបច្រើនសណ្ឋាន និងស្លៀកទៅតាមពេលវេលា សម្រាប់តារាចម្រៀងល្បីឈ្មោះរូបនវបានឱ្យដឹងថា នាងគឺចូលចិត្តសម្លៀកបំពាក់ប្រពៃណី ច្រើនជាងសម្លៀកបំពាក់សម័យ ពីព្រោះសម្លៀកបំពាក់ប្រពៃណី គឺស្រស់ស្អាត និងបានឆ្លុះបញ្ចាំងពីអត្ថសញាណជាតិយើង ជាពិសេសនៅពេលដែលទៅវត្ត ឬទៅកម្មវិធីបុណ្យទានផ្សេងៗ... ។  

 

 


តាំងពីក្លាយទៅជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា មក កញ្ញា ហ៊ិន លីដា កាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញឡើង មកទល់ពេលពេលនេះនាងបានចេញនូវចម្រៀងថ្មីៗជាច្រើនមានទាំងបទមនោរសញ្ចេតនា និងបទញាក់កន្រ្តាក់អារម្មណ៍ មិនតែប៉ុណ្ណោះថ្មីៗនេះនាងថែមទាំងបានផ្លាស់ប្តូរមកច្រៀងចម្រៀងបែបរដឺនវិញម្តង កាន់តែទទួលការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ជាពិសេសនៅពេលដែលនាងបានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងលោក ពូ រហូតមានព័ត៌មានថា អ្នកទាំងពី គឺជាគូស្នេហ៍គូចម្រៀងនិងគ្នាផងដែរ ។  

 

 


នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ យើងនេះ កញ្ញា ហ៊ិន លីដា មានគម្រោងនឹងចេញទៅសម្តែងនៅប្រទេស ថៃ និង សង្រ្កាន្តនៅខេត្ត កំពង់ ស្ពឺ ...៕ 
 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ញិល សុជា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024