ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

ទេព រិនដារ៉ូ ៖ រឿង “ហ្លួងព្រះស្ដេចកន” នឹងធ្វើឱ្យកូនខ្មែរស្គាល់ពីអ្វីដែលពួកគេមិនធ្លាប់ជួបប្រទះកន្លងមក

១៥ សីហា ២០១៧ | កម្សាន្ដ

តារា​សម្ដែង​ជើង​ចាស់​ លោក ទេព រិនដារ៉ូ និយាយ​ថា​ ភាពយន្ត​បែប​ប្រវត្តិសាស្ត្ររឿង ”ហ្លួងព្រះ​ស្ដេច​កន” នឹង​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ ជា​ពិសេស​មិត្ត​យុវវ័យ បាន​ស្គាស់ និង​យល់​កាន់​តែ​ច្បាស់​ពី​អ្វី​ដែល​ពួកគេ​មិន​​ធ្លាប់​ជួប​ និង​ដឹង​ពី​មុន​មក។

 

តារា​សម្ដែង​ជើង​ចាស់​រូប​នេះ បន្ត​ថា​ទម្រាំ​តែ​ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ​មួយ​នេះ​អាច​ផលិត​ចប់​ជា​ស្ថាពរ គឺ​មាន​ភាព​លំបាក​ខ្លាំង​ណាស់ ទាំង​តួ​សម្ដែង ក្រុម​ផលិត និង​ក្រសួង​ពាក់ព័ន្ធ​នានា។ ទាំង​នេះ​ ធ្វើ​ឡើង​ក្នុង​ន័យ ​ដើម្បី​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន និង​បង្ហាញ​បរទេសថា​ ខ្មែរ​ក៏​មាន​សមត្ថភាព​ផលិត​ភាពយន្ត​ខ្នាត​អន្តរជាតិ​ដែរ។

 

 

 

លោក ទេព រិនដារ៉ូ ស្នើ​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​ភាពយន្ត​រឿង ”ហ្លួង​ព្រះ​ស្ដេច​កន” នេះ​ឱ្យ​បាន​ច្រើន ដើម្បី​ជួយ​លើក​កម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ និង​ការ​ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ នា​សម័យ​កាល​នោះ។ ពិសេស​ គឺ​ការ​ស្លៀកពាក់ និង​ទំនៀមទំលាប់​ប្រពៃណី ដែល​កូន​ខ្មែរ​បច្ចុប្បន្ន​មិន​ធ្លាប់​បាន​ដឹង​នា​សម័យ​កាល​នោះ។

 

 

រឿង ”ហ្លួង​ព្រះ​ស្ដេចកន” ដែល​លោក ទេព រិនដារ៉ូ សម្ដែង​ជា​តួ​​ព្រះ​បាទ​ស្រី សុគន្ធបទ នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ ​ចាប់​ពី​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ​២០១៧ ខាង​មុខ​​នេះ។ ទាំង​តារា​សម្ដែង និង​ផលិតករ ​សុទ្ធតែ​ជឿជាក់​ថា​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ ​នឹង​ធ្វើ​ឱ្យ​វិស័យ​ភាពយន្ត​ខ្មែរ​ទាំង​មូល​មាន​ការ​ប្រែប្រួល ហើយ​អន្តរជាតិ​ នឹង​ទទួល​ស្គាល់​កុន​ខ្មែរ​ថា​​មាន​លក្ខណៈ​អាជីព៕

 

សូមទស្សនាវីដេអូព័ត៌មានបន្ថែម៖

 

 

ប្រភព៖ PNN Entertainment News

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024