ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រឿង«ហ្លួងព្រះស្ដេចកន» កំពុងក្លាយជាចំណីអារម្មណ៍ថ្មី សម្រាប់អ្នកទស្សនា ទាំងចាស់ទាំងក្មេង

២២ សីហា ២០១៧ | កម្សាន្ដ

ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ​លើក​ដំបូង​របស់កម្ពុជា​រឿង «ហ្លួង​ព្រះ​ស្ដេចកន» កំពុង​ក្លាយ​ជា​ចំណី​អារម្មណ៍​ថ្មី ប្លែក​សម្រាប់​អ្នក​ទស្សនា​ទាំង​ចាស់ ទាំង​​ក្មេង កោត​សរសើរ និង​ជជែក​ពិភាក្សា។ ​ខុស​ប្លែក​ពី​ភាពយន្ត​ខ្មែរ បាន​ចាក់​បញ្ចាំងនា​ពេល​កន្លង​ទៅ ដោយ​ភាគ​ច្រើន​មាន​តែ​ក្រុម​យុវវ័យ​ប៉ុណ្ណោះ​ចូល​ទស្សនា។ អ្នក​ចូល​ទស្សនា​រឿង «ហ្លួង​ព្រះ​ស្ដេចកន» ទាំង​ចាស់ និង​ក្មេងសុទ្ធតែ​​មាន​ចំណាប់​អារម្មណ៍​ស្រដៀងៗ​គ្នា​ថា ភាពយន្ត​បែប​ប្រវត្តិសាស្រ​មួយ​នេះ ល្អ​មើល​ខ្លាំង និង​បាន​ផ្ដល់​ចំណេះ​ដឹង​ជា​ច្រើន​ដល់​អ្នក​ទស្សនា ជា​ពិសេស​ក្មេងៗ​ជំនាន់​ក្រោយ​តែ​ម្ដង។

 

 

ក្រុម​អ្នក​ចូល​ទស្សនា​ភាពយន្តរឿង «ហ្លួង​ព្រះ​ស្ដេចកន» ស្នើ​ឱ្យ​ផលិតករ ផលិត​ភាពយន្ត​ឱ្យ​មាន​គុណ​ភាព​ដូច​រឿង​នេះ​ឱ្យ​បាន​ច្រើន ដើម្បី​ធ្វើ​​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ បាន​យល់​​ដឹង​ច្រើន​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ។ បើ​យោង​តាម​អ្នក​គ្រប់​គ្រង​រោង​ភាពយន្ត បញ្ជាក់​ថា ​រយៈ​ពេល ៣​ថ្ងៃ​នៃ​ការ​ចាក់​បញ្ចាំង​រឿង «ហ្លួង​ព្រះ​ស្ដេចកន» នេះ​ មាន​មនុស្ស​ចូល​ទស្សនា​ពេញៗ​រោង​ភាពយន្ត ហើយ​អ្វី​ដែ​ល​ពិសេស​ អ្នកទស្សនា បាន​ទះដៃ​អបអរសាទរ​ជា​ខ្លាំង​ក្រោយ​ចប់​ការ​ទស្សនា​។

 

 

 

ភាពយន្ត​រឿង «ហ្លួង​ព្រះ​ស្ដេច​កន» កំពុង​បន្ត​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​ទាំង​អស់​ក្នុង​ប្រទេសកម្ពុជា។ ​ទស្សនិកជន ដែល​មាន​បំណង​ចង់​ទស្សនា​ភាពយន្ត​ដ៏​ល្អ​ឯក​មួយ​នេះ កុំ​ភ្លេច​កក់​សំបុត្រ​ចូល​ទស្សនា ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផលិត ក៏​ដូច​ជា​លើក​កម្ពស់​វិស័យ​ភាពយន្ត​របស់​ខ្មែរ​ផង​ដែរ៕

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

ប្រភព៖ PNN Entertainment News

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024