ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

រឿងភាគថៃដ៏ល្បីសុភាពបុរសទី២ «បវររុត»នៃសុភាពបុរសទាំងប្រាំ នឹងចាក់ផ្សាយនៅភីអិនអិន

០៥ ធ្នូ ២០១៦ | កម្សាន្ដ

ស្របពេលដែលខ្សែភាពយន្តភាគថៃរឿង «ភរិយាបណ្តូលចិត្ត» ដែលប្រិយមិត្តកំពុងតែចាប់អារម្មណ៍ខ្លាំង និងទស្សនាមិនដែលខាននោះ នឹងឈានចូលមកដល់ភាគបញ្ចប់នៅថ្ងៃទី០៩ ខែធ្នូ ខាងមុខនេះហើយ រឿងភាគបន្ទាប់ស្ថានីយទូរទស្សន៍ភីអិនអិននឹងចាក់ផ្សាយរឿង «សុភាពបុរសបវររុត» ហើយរឿងនេះធ្លាប់បានទទួលការគាំទ្រខ្លាំងនៅប្រទេសថៃTV3 ។ ភីអិនអិន សង្ឃឹម និងជឿជាក់ថារឿងភាគថៃមួយនេះ នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តនៅប្រទេសកម្ពុជាដូចគ្នាបន្ទាប់ពីចាក់បញ្ចាំង។

 

 

រឿង «សុភាពបុរសបវររុត» សម្តែងដោយតារាល្បីនៃប្រទេសថៃគឺលោក Pope Tanawat Wattanaputi ចាប់ដៃគូជាមួយកញ្ញា Mew Nittha Jirayungyurn រួមនិងតារាសម្តែងល្បីៗជាច្រើនរូបទៀត។ ភាពយន្តនេះបង្ហាញពីមនោសញ្ចេតនាស្នេហា រវាងអ្នកកំលោះម្នាក់ ដែលត្រូវម្តាយបង្ខំអោយរៀបការ ជាមួយកូនស្រីខ្សែរាជវង្ស ប៉ុន្តែដោយចិត្តមិនស្រឡាញ់ ក៏សុខចិត្តរត់គេចទៅក្រៅប្រទេស រហូតបានជួបជាមួយនារីម្នាក់ដែលខ្លួនតែងតែសុបិន្តឃើញរាល់យប់ និងបានស្វែងយល់ពីចិត្តគ្នារហូតក្លាយជាស្នេហា។ 

 

ចង់ដឹងថាតើស្នេហារបស់ពួកគេមានរសជាតិផ្អែម ឬក៏ល្វីងយ៉ាងណានោះ សូមកុំភ្លេចរង់ចាំតាមដានទស្សនាចាប់ពីថ្ងៃទី១០ ខែធ្នូ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ៩:០០-១០:០០យប់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

 

ទស្សនាឈុតខ្លីសូមចុច៖

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024