ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កំពួលតារាហូលីវូដ Tom Cruise នឹងស្គាល់រសជាតិថតភាពយន្តលើទីអាវកាសពិតៗ

០៧ ឧសភា ២០២០ | កម្សាន្ដ

ទីភ្នាក់ងារអាកាសចរណ៍ និងអវកាសអាមេរិកហៅកាត់ NASA បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងសហការជាមួយតារាសម្តែង Tom Cruise ដើម្បីផលិតភាពយន្តមានឈុតឆាកថតនៅលំហអវកាសលើកដំបូង។

លោក Jim Bridenstine អ្នកគ្រប់គ្រងទីភ្នាក់ងារណាសាបានសរសេរនៅលើបណ្តាញ Twitter ថា ការផលិតភាពយន្តនេះគឺក្នុងគោលបំណងជំរុញទឹកចិត្តវិស្វករនិងអ្នកវិទ្យាសាស្ត្រជំនាន់ថ្មីក្នុងការខិតខំធ្វើឱ្យផែនការមហិមារបស់ NASA ក្លាយជាការពិត។

 

 

ទោះយ៉ាងណា សេចក្ដីប្រកាសដំបូងនេះមិនទាន់មានការបញ្ជាក់ថាតើពួកគេនឹងធ្វើដំណើរ ឡើងទៅកាន់ស្ថានីយអវកាស ISS ដើម្បីធ្វើការថតនៅពេលណាឡើយ ហើយសាច់រឿងសង្ខេប ឬក៏ចំណងជើងរបស់ខ្សែភាពយន្តថ្មីនោះ ក៏ពុំទាន់ត្រូវបានបញ្ជាក់ដែរ។

 

គួរបញ្ជាក់ថា តារាសម្ដែងវ័យ ៥៧ឆ្នាំ Tom Cruise ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ភាពយន្ត “Mission Impossible” ជាច្រើនវគ្គរបស់លោក ជាពិសេសលោកតែងត្រូវបានសរសើរសម្រាប់ការថតឈុតគ្រោះថ្នាក់ជាច្រើនដោយខ្លួនឯង។ ការថតភាពយន្ត “Mission Impossible” វគ្គ៧របស់លោកត្រូវបានផ្អាកកាលពីខែកុម្ភៈ ស្របពេលវីរុសកូរ៉ូណាវាយលុកប្រទេសអ៊ីតាលីដែលជាទីតាំងថតដ៏សំខាន់នៃវគ្គនេះ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024