ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ត្រៀមធ្វើពិធីសូត្រមន្តចុងសប្ដាហ៍នេះ 

២២ មិថុនា ២០២០ | ព័ត៌មានជាតិ

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានថ្លែងថា អគារស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងត្រូវធ្វើពិធីសម្ពោធនៅថ្ងៃទី ២៨ ខែមិថុនាខាងមុខនេះហើយ។ 

 

សម្តេចតេជោ បញ្ជាក់ថា ស្នាក់ការគណបក្សប្រជាជនកម្ពុជា សាង់សង់អស់ប្រមាណជាង ៣០លានដុល្លាអាមេរិកដោយប្រើថវិការពីសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានដែលជា សេដ្ឋី ឧកញ៉ា និងពាណិជ្ជករអ្នកមានទ្រព្យសម្បត្តិ។ សម្តេចតេជោ ថ្លែងថាសម្រាប់គណបក្សកាន់អំណាចមិនពិបាកក្នុងការស្វែងរកប្រាក់ជាង ៣០លានដុល្លាដើម្បីធ្វើស្នាក់ការនោះទេ។ 

 

 

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានអះអាងបន្ថែមថា អគារដ៏ធំស្កឹមស្កៃស្នាក់ការកណ្តាលគណបក្សប្រជាជនដែលសាងសង់ថ្មី គឺបានបង្ហាញឱ្យឃើញភាព«រុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា»។

 

អគារទីស្នាក់ការបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយ មហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។អគារនេះសាងសង់ឡើងនៅលើផ្ទៃដីទីតាំងអគារចាស់ ដែលមានទំហំប្រមាណ ១,៦ហិកតា និងមានកម្ពស់ចំនួន ៥ជាន់ ។
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024