ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ពលរដ្ឋទីក្រុងKharkiv នឹងត្រៀមជាមុនចំពោះហេតុការណ៍មិននឹកស្មាន ខណៈភាពតានតឹងអ៊ុយក្រែនរុស្ស៊ីកើនឡើង

ពលរដ្ឋរស់នៅក្នុងទីក្រុងKharkiv(ខាខីវ) ដែលជាទីក្រុងធំបំផុតទី២របស់ប្រទេសអ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងទៅ បានលើកឡើងថា ពួកគេមានក្តីសង្ឃឹមចំពោះស្ថានភាពនៅប្រទេសអ៊ុយក្រែ នឹងមានលទ្ធផលល្អបំផុត  ប៉ុន្តែពួកគេនឹងត្រៀមជាមុនសម្រាប់ស្ថានភាពអាក្រក់បំផុតផងដែរ ចំពោះភាពតានតឹងដែលនឹងអាចកើតមានឡើងរវាងប្រទេសអ៊ុយក្រែន ជាមួយនិងប្រទេសរុស្ស៊ី។

 

 

 

 

អភិបាលទីក្រុងKharkiv ថ្លែងយ៉ាងដូច្នេះ«ទីក្រុង នឹងរក្សាបានភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយសណ្តាប់ធ្នាប់ ហើយនេះជាអ្វីដែលលោកចង់ធានាចំពោះពលរដ្ឋរបស់លោក ហើយក៏មិនអនុញាតិអោយជនណាយកទឹកដីទីក្រុងរបស់ពលរដ្ឋលោកឡើយ»។

 

នៅមុននេះ ប្រធានាធិបតីអ៊ុយក្រែន  បានថ្លែងប្រាប់សារព័ត៌មាន Washington Post ថា ប្រទេសរុស្ស៊ីប្រហែលជាព្យាយាមដណ្តើមការកាន់កាប់ទីក្រុងឧស្សាហកម្ម  Kharkiv  ប្រសិនបើប្រទេសរុស្ស៊ី​ ចាត់វិធានការយោធាលើប្រទេសអ៊ុយក្រែន។ ហើយស្ថានភាពនេះក៏ប្រហែលជាការចាប់ផ្តើមសង្គ្រាមទ្រង់ទ្រាយធំផងដែរ។

 

ប្រធានាធិបតីអ៊ុយក្រែនបន្តថា  លោកជឿជាក់ថា ស្ថានភាពដណ្តើមការកាន់កាប់ទីក្រុង Kharkiv  អាចទៅរួច ព្រោះមានគំរូដែលប្រទេសរុស្ស៊ី បានបង្ហាញរួចជាស្រេចទៅហើយនៅក្នុងការផ្តាច់យកតំបន់ដែនដីគ្រីមៀរចេញពីប្រទេសអ៊ុយក្រែន ទៅជាដែនដីឧបសម្ព័ន្ធរបស់ប្រទេសរុស្ស៊ីកាលពីឆ្នាំ២០១៤។

 

 

 

 

 

ប្រទេសរុស្ស៊ីដែលបានដាក់ពង្រាយយោធានៅតំបន់ជិតព្រំដែនរួចជាស្រេចទៅហើយនោះ បានបដិសេធចំពោះផែនការវាយប្រហារលើប្រទេសអ៊ុយក្រែន។

 

ទីក្រុង Kharkiv   ជាទីក្រុងមួយស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ជាទីក្រុងឧស្សាហកម្មដ៏សំខាន់ មានចម្ងាយ៤២គីឡូម៉ែត្រពីព្រំដែន និងមានពលរដ្ឋរស់នៅប្រហែល១,៤លាននាក់។

 

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024