ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ឌីជេ ខេលី ដែលធ្លាប់មានឈ្មោះល្បីល្បាញកាលពីជាង ១០ ឆ្នាំមុន បានវិលត្រឡប់មកប្រទេស កម្ពុជា វិញហើយ ដើម្បីសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈឡើងវិញ ហើយអ្នកនាងតែងតែបង្ហាញមុខនៅក្នុងកម្មវិធីសម្បុរសធម៌នានា ។ ដោយឡែកថ្មីៗនេះអ្នកនាង ខេលី ថែមទាំងបានបើកលក់ផលិតផលដ៏ធំមួយជួយដល់សុខភាពបងប្អូនប្រជាជន ខ្មែរ ដែលមានបញ្ហាខាងសន្លាក់ ។
នៅក្នុងថ្ងៃសម្ពោធជាផ្លូវការក្រុមហ៊ុន ភីស៊ីឌីអ កាលពីថ្ងៃទី ២០ ខែ មករា ម្សិលមិញនេះ មានការចូលរួមអបអរសាទរយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយសនិងសិល្បករជាច្រើនរូប អ្នកនាង ខេលី លីម ដែលជាអគ្គនាយិការ ក្រុមហ៊ុនបានឱ្យដឹងថា អ្នកនាងមានចិត្តសប្បាយរីករាយខ្លាំងណាស់ ដែលបានវិលត្រឡប់មកប្រទេស កម្ពុជា វិញនិងបានទិញសិទ្ធលក់ផលិតផល ហេនខ្យួរ ពីប្រទេស ឥណ្ឌា ដើម្បីជួយដល់អ្នកដែលមានបញ្ហាជំងឺ សន្លាក់ ជាក់ស្តែងត្រឹមតែមួយឆ្នាំឃើញថាទីផ្សារផលិតផលនេះដំណើរការបានយ៉ាងល្អពេញទូទាំងប្រទេស សូម្បីតែសិល្បករមួយចំនួនក៏កំពុងប្រើប្រាស់ផលិតផលនេះផងដែរ និងបានជួយដល់ពួកគាត់ធូរស្បើយពីជំងឺ សន្លាក់ ។
សិល្បករដែលបានប្រើប្រាស់ផលិតផល ហេនខ្យួរ នោះរួមមានអ្នកស្រី ចាន់ តារាទី ម្តាយរបស់តារាសម្តែង នីតា វរវង្ស និងតារាសម្តែងជើងចាស់អ្នកមីង ធុន យុវណ្ណា ហៅ ម៉ែជ្រុយ ។ ស្របពេលបង្ហាញខ្លួនក្នុងថ្ងៃសម្ពោធផលិតផលនោះផងដែរ អ្នកនាង ខេលី លីម ថែមទាំង បានប្រកាសថា អ្នកនាងនឹងវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈវិញ ជាមួយនិងការសម្តែងភាពយន្តអប់រំខ្លីៗ និងថតស្ពតផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ជាក់ស្តែងអ្នកនាងទើបតែថតបញ្ចប់រឿងអប់រំខ្នាតខ្លីចំនួន ៣ រឿងជាប់គ្នាដែលត្រៀមនឹងបង្ហាញក្នុងពេលឆាប់ៗខាងមុខ ។
អ្នកនាង ខេលី ត្រូវបានទស្សនិកជនស្គាល់ច្បាស់ថា ជាប្អូនស្រីបង្កើតរបស់ ឌីជេ ឃ្លាំង តែក្រោយពីល្បីល្បាញក្នុងវិស័យនេះ អ្នកនាងក៏បានបោះបង់អាជីពនេះដើម្បីចេញទៅកសាងជីវិតនៅលើទឹកដី សហរដ្ឋអាមេរិក ។ ក្រៅពីលេចមុខក្នុងមុខជំនួញថ្មីនេះ អ្នកនាងតែងតែលេចមុខក្នុងកម្មវិធីសប្បុរធម៌នានា និងចុះជួយដល់អ្នកដែលមានជីវភាពខ្វះខាត ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា