ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីការបរទេសវៀតណាម ជួបប្រមុខការទូតខ្មែរ ពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី 

២១ មករា ២០២២ | ព័ត៌មានជាតិ

 

ក្រោយបញ្ចប់ជំនួបសម្ដែងការគួរសម ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅម៉ោងប្រមាណ១១ និង៣០នាទីព្រឹកថ្ងៃទី២០ ខែមករានេះ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម បានដឹកនាំប្រតិភូជាន់ខ្ពស់ចេញពីវិមានសន្តិភាពឆ្ពោះមកកាន់ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ។

 

 

នៅក្រសួងកាបរទេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានរង់ចាំទទួលស្វាគមន៍ប្រមុខការទូតវៀតណាមក្នុងបរិយាកាសប្រកបដោយភាពស្និតស្នាលនៅចំពោះមុខក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ។ បើតាមក្រសួងការបរទេស ជំនួបប្រមុខការទូតប្រទេសភូមិផងទាំងពីរនឹងផ្ដោតលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តការទ្វេភាគី ព្រមទាំងបញ្ហាតំបន់។ 

 

 

សូមបញ្ជាក់ថាតបតាមការអញ្ជើញពីប្រមុខការទូតខ្មែរ  ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម បានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២នេះ។  ទស្សនកិច្ចនេះ ធ្វើឡើងខណៈឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២»។ 

 

 

ទស្សនកិច្ចនេះនឹងបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលត្រូវបានកសាងឡើង ដោយឈរលើស្មារតីមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-វៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ ប្រជាជនទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងកាបរទេសកម្ពុជា៕ 

 

 

អត្ថបទ៖ រ៉េន រតនៈ    រូបភាព៖ សែត ប៊ុនថាន់

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024