ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤

ភាពយន្ត “Scream” ទាញទម្លាក់ “Spiderman” ពីកំពូលតារាង Box Office

១៨ មករា ២០២២ | កម្សាន្ដ


ភាពយន្ត "Scream" (ស្គ្រីម) បានចាក់បញ្ចាំងជាផ្លូវការតាមរោងភាពយន្តនៅសហរដ្ឋអាមេរិក ដោយនៅអំឡុងចុងសប្ដាហ៍ដំបូងអាចស្វែងរកប្រាក់ចំណូលបានសរុប ៣០,៦លានដុល្លារ ធ្វើឲ្យភាពយន្តនេះអាចឡើងដល់ចំណាត់ថ្នាក់កំពូលលើតារាងចំណូលភាពយន្តអាមេរិក ។

 

 

 

ភាពយន្ត "Scream" (ស្គ្រីម) វគ្គថ្មីនេះមានការវិលត្រឡប់ជាថ្មីនៃតួអង្គដើមជាច្រើន ហើយនេះគឺជាភាគទីប្រាំនៃសែស្រឡាយភាពយន្ត "Scream" (ស្គ្រីម) ដែលបានចេញផ្សាយដំបូងតាំងពីឆ្នាំ១៩៩៦មក។

 

 

ទោះបីជាត្រូវបានទាញទម្លាក់ពីតំណែងកំពូលនៃតារាងប្រាក់ចំណូលភាពយន្តក្ដី ប៉ុន្តែភាពយន្ត "Spiderman: No way home" នៅអាចរកប្រាក់ចំណូលបាន ២០,៨លានដុល្លារ នៅអំឡុងចុងសប្ដាហ៍ចុងក្រោយ ដោយចំណូលពីទីផ្សារក្នុងស្រុកបានកើនឡើងដល់ ៦៩៨,៧លានដុល្លារ។ 

 

 

 

ភាពយន្តដែលស្ថិតនៅចំណាត់ថ្នាក់បន្ទាប់គឺភាពយន្តគំនូរជីវចលបែបកំប្លែង "Sing 2" (ស៊ីង ធូ) ដែលរកចំណូលបាន ៨,៣លានដុល្លារ បន្ទាប់មកគឺភាពយន្តបែបរន្ធត់ "The 355" (ដឺ ស្រ៊ី ហ្វីហធីហ្វាយ) និងភាពយន្ត "The King's man" (ដឺ ឃីង ម៉េន) ដែលរកចំណូលបាន ២,៣លានដុល្លារដូចគ្នា៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024