ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤

Disney បញ្ចេញ Trailer ដំបូងសម្រាប់ភាពយន្ត “Lion King” វគ្គថ្មី

៣០ មេសា ២០២៤ | កម្សាន្ដ

 

ផលិតកម្មយក្ស Disney ទើបតែចេញផ្សាយឈុតខ្លីៗដំបូងសម្រាប់ភាពយន្តគំនូរជីវចលធំមួយទៀតរបស់ពួកគេគឺរឿង "Mufasa: The Lion King"។បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងភាពយន្ត “The Lion King” កាលពីឆ្នាំ២០១៩ ដោយអាចរកចំណូលបាន ១,៦ ពាន់លានដុល្លារនៅជុំវិញពិភពលោក នៅពេលនេះក្រុមហ៊ុន Disney បានត្រៀមបញ្ចេញវគ្គថ្មីមួយទៀតសម្រាប់សែស្រឡាយភាពយន្តស្ដេចតោមួយនេះមានចំណងជើងថា “Mufasa: The Lion King”។

 

 


ខណៈភាពយន្តកាលពីឆ្នាំ២០១៩ រៀបរាប់ពីដើមកំណើតស្ដេចតោ Simba តែភាពយន្តក្នុងឆ្នាំ២០២៤នេះ នឹងបកត្រលប់រៀបរាប់ពីរឿងរ៉ាវរបស់ឪពុក Simba ដែលមានឈ្មោះថា Mufasa វិញ។

 

 

 

ភាពយន្តថ្មីនេះដែរនឹងមានការបញ្ចូលសំឡេងពីសំណាក់តារាល្បីៗដូចជា តារាសម្ដែងអង់គ្លេស Aaron Pierre (អេរ៉ន់ ភា) ជាតួអង្គ Mufasa តារាសម្ដែង Kelvin Harrison តារាសម្ដែង Seth Rogen ព្រមទាំងតារាចម្រៀង Beyonce និងកូនស្រីរបស់នាងឈ្មោះ Blue Ivy (ប៊្លូ អាយវី) ផងដែរ។

 

 


ភាពយន្ត "Mufasa: The Lion King" ត្រូវបានដឹកនាំដោយផលិតករភាពយន្តដែលឈ្នះពានរង្វាន់ Oscar លោក Barry Jenkins (បារ៊ី ជេនឃីនស៍) ដែលភាពយន្តមុនៗរបស់លោករួមមាន "Moonlight" និង "If Beale Street Could Talk" និងរឿងភាគខ្នាតខ្លី "The Underground Railroad" ។

 

 

 

"Mufasa: The Lion King" គ្រោងនឹងចេញបញ្ចាំងតាមរោងភាពយន្តទូទាំងពិភពលោកនៅចុងខែធ្នូ ឆ្នាំ២០២៤ នេះ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024