ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤

ពុទ្ធិឬទ្ធិ និង សេង ផានិត រៀបរាប់ហេតុការណ៍ពិតកើតឡើងពេលថតរឿង «ខ្មោចគ្រូកំណើត» ស្តាប់ហើយព្រឺសម្បុរ

១០ ឧសភា ២០២៤ | កម្សាន្ដ

 

 

មិនត្រឹមតែទស្សនិកជនមើលហើយស្រែកស្ទើរបែកសាលបញ្ចាំងប៉ុណ្ណោះទេ សូម្បីតួអង្គសម្តែង «ខ្មោចគ្រូកំណើត» ក៏ព្រឺរោម ព្រោះបានជួបហេតុការណ៍ពិតៗនឹកស្មានមិនដល់ផ្សេងៗគ្នាអំឡុងពេលថត។

 

 

ស្របពេលដែលភាពយន្តរន្ធត់លាយកំប្លែងរបស់ LD Entertainment ចំណងជើង «ខ្មោចគ្រូកំណើត» កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជា តារាសម្តែង ២រូប ក្នុងរឿងនេះ គឺលោក ពុទ្ធិឬទ្ធិ និងលោក សេង ផានិត បានរៀបរាប់ហេតុការណ៍ពិតដ៏គួរឱ្យខ្លាច ដែលបានកើតឡើងអំឡុងពេលថតរឿងនេះផ្ទាល់តែម្តង។

 

 

 

លោក សេង ផានិត សម្តែងជាតួអង្គ វុធ ក្នុងរឿង «ខ្មោចគ្រូកំណើត» ចង់ឱ្យទស្សនិកជន និងអ្នកនិយមទស្សនារឿងបែបរន្ធត់ព្រឺព្រួចមកទស្សនារឿងនេះឱ្យច្រើនកុះករ មកទទួលយករសជាតិសាច់រឿងថ្មីឆ្លុះបញ្ចាំងពីអបិយជំនឿកើតឡើងពីការបន់ស្រន់សុំរឿងអ្វីមួយ ដែលយើងនឹកស្មានមិនដល់។ 

 

 

ក្រៅពីភាពរន្ធត់លាយឡំសំណើច លោក ពុទ្ធិឬទ្ធិ យល់ថា រឿង «ខ្មោចគ្រូកំណើត» ក៏ផ្តល់នូវអារម្មណ៍មនោសញ្ចេតនា និងសាមគ្គីភាពជំរុញឱ្យភាពជោគជ័យមួយកើតឡើងផងដែរ ដែលនេះជាគុណតម្លៃដ៏ធំមួយដែលគ្រប់គ្នាទទួលបានពីរឿងនេះ។សូមជម្រាបថា រឿង «ខ្មោចគ្រូកំណើត» កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៩ ខែឧសភា ម្សិលមិញតទៅ!

 

 

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024