ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

Joe Biden៖អាមេរិកនឹងដាក់ពង្រាយយោធាបន្ថែមទៅកាន់តំបន់ផ្ទុះជំងឺកូវីដ១៩ខ្លាំង

បុគ្គលិកសុខាភិបាលផ្នែកយោធា នឹងត្រូវដាក់ពង្រាយទៅកាន់រដ្ឋចំនួន៦របស់សហរដ្ឋអាមេរិក ដោយចាប់ផ្តើមពីសប្តាហ៍ក្រោយតទៅ ក្នុងបំណងដើម្បី ជួយដល់មន្ទីរពេទ្យដែលមានអ្នក ជំងឺកូវីដ១៩វីរុសOmicronឆ្លងច្រើន។ នេះជាការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិក Joe Biden នៅថ្ងៃ ព្រហស្បតិ៍(១៣មករា)។

 

 

 

 


ក្រុមការងារមានសមាជិក៧ ទៅ២៥នាក់ជា វេជ្ជបណ្ឌិតយោធា គិលានុដ្ឋាយិកា និង បុគ្គលិកដទៃទៀត នឹងចាប់ផ្តើមទៅដល់រដ្ឋ Michigan រដ្ឋ New Jersey រដ្ឋ New Mexico រដ្ឋ New York រដ្ឋ Ohio និងរដ្ឋ Rhode Island ដើម្បីគាំទ្រដល់ផ្នែកសង្គ្រោះបន្ទាន់ និងអោយបុគ្គលិកមន្ទីរពេទ្យទៅកាន់ផ្នែកថែទាំដទៃ។ យោងមន្ត្រីសេតវិមានអាមេរិក។

 

ការចូលសម្រាកព្យាបាលជំងឺកូវីដ១៩ក្នុងមន្ទីរពេទ្យនៅសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់មួយនៅសប្តាហ៍នេះ បន្ទាប់ពីតួលេខអ្នកឆ្លងកើនឡើង ឥតដាច់ចាប់តាំងពីចុងខែធ្នូមក។ យោងសារព័ត៌មាន Reuters។ នៅស្របពេលដែលជំងឺកូវីដ១៩វីរុសអូមីក្រុង (Omicron) ឆ្លងខ្លាំងយ៉ាងលេចធ្លោរ ជំនួសអោយវីរុសមុនដេលតា(Delta)។

 

ការកើនឡើងតួលេខអ្នកកើតជំងឺកូវីដ១៩ បានធ្វើអោយប្រព័ន្ធសុខាភិបាលជួបការលំបាក ហើយបានបង្ខំអោយមន្ទីរពេទ្យតាម បណ្តារដ្ឋជាច្រើនត្រូវផ្អាកប្រតិបត្តិ ការវះកាត់ដែលមិនចាំបាច់។ វីរុសជំងឺកូវីដ១៩ Omicron  មិនត្រឹមតែធ្វើអោយតួលេខអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងនោះឡើយ ប៉ុន្តែបុគ្គលិកពេទ្យច្រើនផងដែរបាន ឆ្លងវីរុសនេះ ឬប៉ះពាល់អ្នកជំងឺកូវីដ១៩។

 

 

 

 

បណ្តារដ្ឋជាច្រើននៅសហរដ្ឋអាមេរិក បានប្រកាសអាសន្នរួចទៅហើយដើម្បីបន្ធូរបន្ថយបទបញ្ជា និងបង្កើនមូលនិធិដើម្បីដោះស្រាយបញ្ហាឆ្លងរាលដាល ជំងឺកូវីដ១៩។

 

មកដល់ពេលឥឡូវនៅសហរដ្ឋអាមេរិក មានមនុស្ស៨៤៧,៦៦៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ និងអ្នកជំងឺកូវីដ១៩សរុបមានចំនួនច្រើន ជាង៦៣លាននាក់ ខណៈការផ្ទុះឆ្លងជំងឺកូវីដ១៩ បានឈានចូលដល់ឆ្នាំទី៣។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024