ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមជូនដល់ពលរដ្ឋ ដែលមិនទាន់បានចាក់ និងពលរដ្ឋ ដែលចាក់មិនទាន់គ្រប់ចំនួន

២៧ ​វិច្ឆិកា ២០២១ | ព័ត៌មានជាតិ



ដោយយោងទៅលើពលរដ្ឋមួយចំនួន ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី៣ ឬដូសជំរុញ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានសម្រេចរៀបចំទីតាំងចំនួន ៥កន្លែង សម្រាប់ចាក់វ៉ាក់សាំងបន្ថែមជូនដល់ពលរដ្ឋ ដែលមិនទាន់បានចាក់ និងពលរដ្ឋ ដែលចាក់មិនទាន់គ្រប់ចំនួន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។


ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ គឺអាចអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  នូវទីតាំងចំនួន ៥កន្លែង រួមមាន៖ សាលាបច្ចេកទេសដុនបូស្កូក្រុងព្រះ សីហនុ, វេទិកា ៧មករា ក្រុងព្រះសីហនុ , មណ្ឌលសុខភាពស្ទឹងហាវ ស្រុកស្ទឹងហាវ , មណ្ឌលសុខភាព វាលរេញស្រុកព្រៃនប់ និងមណ្ឌលសុខភាពតក្កវិទស្រុកកំពង់សិលា។

 

ជាមួយគ្នានេះដែរ ទីតាំងទាំង ៥កន្លែងនេះ ត្រូវបានបែងចែក ខុសៗគ្នា ដោយក្នុងនោះ សម្រាប់ ទីតាំងចាក់វ៉ាក់សាំងនៅសាលា បច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុ និងទីតាំងចាក់វ៉ាក់ សាំងនៅវេទិកា ៧មករា  គឺសម្រាប់កុមារអាយុ ៥ឆ្នាំ និងមនុស្ស ពេញវ័យ អាយុចាប់ពី ១៨ឆ្នាំឡើង ដែលត្រូវចាក់វ៉ាក់សាំងដូសទី១ និងដូសទី៣ ឬដូសជំរុញ។

 

 

រីឯនៅទីតាំងមណ្ឌលសុខភាពស្ទឹងហាវ សម្រាប់កុមារអាយុ ៥ឆ្នាំ និងមនុស្ស ពេញវ័យអាយុចាប់ពី១៨ឆ្នាំឡើង ដែលត្រូវចាក់វ៉ាក់សាំងដូសទី១ និងដូសទី៣ ឬដូសជំរុញ ។ ដោយឡែក នៅទីតាំងមណ្ឌលសុខភាពវាលរេញ សម្រាប់កុមារអាយុ ៥ឆ្នាំ ដែលចាក់វ៉ាក់សាំងដូសទី១។ ចំណែក នៅទីតាំងមណ្ឌលសុខភាពតក្កវិទ ក្នុងស្រុកកំពង់សិលា គឺ សម្រាប់កុមារអាយុ ៥ឆ្នាំ និងមនុស្សពេញវ័យ អាយុចាបពី ១៨ឆ្នាំឡើង ដែលត្រូវចាក់វ៉ាក់សាំងដូសទី១។

 

 

គួរបញ្ជាក់ជូនដែរថា ការសម្រេចជូនដំណឹងជាថ្មីអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមជូនដល់ប្រជាពលរដ្ឋដែល មិនទាន់បាន ចាក់វ៉ាក់សាំងដូសទី១ និងដូសទី៣ នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនភាពស៊ាំ ក្នុងសហគមន៍ ដែលឈានដល់ការបើកដំណើរការឡើងវិញនូវសេដ្ឋកិច្ច និងសង្គម។នេះបើតាមឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងដដែលរបស់រដ្ឋបាលខេត្តព្រះសីហនុ៕

 

 

អត្ថបទ៖ ជុំ ជោគជាតា     រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024