ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥

ប្រកួតឡានកែច្នៃប្លែកៗពីសំណល់អេតចាយបង្កភាពរីករាយដល់អ្នកក្រុង Lima

០១ កញ្ញា ២០២១ | កម្សាន្ដ



ថ្មីៗនេះ អ្នករស់នៅក្រុង Lima ប្រទេសប៉េរូ បាននាំគ្នារីករាយនឹងការប្រកួតឡានកែច្នៃប្លែកៗ ដែលច្នៃចេញពីសំណល់អេតចាយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការកែច្នៃធនធានផ្សេងៗឡើងវិញ។

 


កម្មវិធីប្រកួតឡានកែច្នៃ បានរៀបចំធ្វើឡើងនៅទីក្រុង Lima (លីម៉ា) ប្រទេសប៉េរូ កាលពីថ្ងៃទី៣០ ខែសីហា ដែលមានការចូលរួមពីឡានកែច្នៃប្លែកៗជាច្រើន ព្រមជាមួយអ្នកទស្សនាយ៉ាងកុះករ។

 

 

ឡានដែលកែច្នៃប្លែកៗទាំងនេះគឺកើតចេញពីការកែច្នៃដោយខ្លួនឯងនៅតាមផ្ទះ ដោយប្រើប្រាស់សំណល់អេតចាយ ហើយការកែច្នៃនេះមានការចូលរួមពីសមាជិកគ្រួសារ ដូចជាកូនៗ និងអាណាព្យាបាលផងដែរ។ 

 

 

លទ្ធផលក្នុងការប្រកួតដ៏ប្លែកភ្នែកនេះ ឡានកែច្នៃដែលមានរូបរាងដូចជាតួអង្គ Goku (ហ្គោគូ) នៃគំនូរជីវចល Dragon Ball (ដ្រាហ្គន ប៊ល) ទទួលបានជ័យជម្នះ បន្ទាប់ពីអាចផ្ដួលឡានដែលមានរូបរាងដូចជាគ្រួសារក្នុងគំនូរជីវល Flintstones (ហ្វ្លីនស្តូនស៍)។ 

 

 

ដោយឡែក ចំណាត់ថ្នាក់លេខ៣ ឯណោះវិញគឺបានទៅលើឡានដែលកែច្នៃ និងតុបតែងរូបរាងតាមឡានក្នុងភាពយន្ត Fast and Furious (ហ្វាស់ អេន ហ្វើរៀស)៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025