ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហាឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំដែលរដ្ឋបាលខេត្តបានរៀបចំនិងចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២១ មាន ចំនួន៨ក្រុង និង ស្រុក សរុប ១៨ ទីតាំង។
១- ក្រុងស្វាយរៀង: សាលាបឋសិក្សាព្រះសីហនុ។
២- ក្រុងបាវិត: មន្ទីរពេទ្យបង្អែកជីភូ។
៣- ស្រុកកំពង់រោទិ៍: មណ្ឌលសុខភាពញរ។
៤- ស្រុកស្វាយទាប: សាលាបឋមសិក្សាសាមគ្គី។
៥- ស្រុករំដួល: សាលាបឋមសិក្សា កូវ សាមុត កំពង់ចក។
៦- ស្រុកចន្ទ្រា: មណ្ឌលសុខភាព មេសថ្ងក។
៧- ស្រុកស្វាយជ្រំ: សាលាបឋមសិក្សារកា , សាលាបឋមសិក្សាស្វាយជ្រំ , សាលាបឋមសិក្សាឈូកមាស , អនុវិទ្យាល័យ ស្វាយផ្អែម , សាលាបឋមសិក្សាគ្រួស , វត្តទួលសាមគ្គីឧត្តម។
៨- ស្រុករមាសហែក: សាលាបឋមសិក្សាព្រៃស្វាយ, សាលាបឋមសិក្សាអណ្តូងពោធិ៍ , សាលាបឋមសក្សាស្វាយទន្ទឹម , សាលាបឋមសិក្សាដូង , សាលាបឋមសិក្សាជីកដី ,សាលាបឋមសិក្សាក្រសាំង។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនាំកូនមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ទន្ទឹមនេះ ក្រោយទទួលបាន វ៉ាក់រួចក្មួយៗត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ "៣ការពារ ៣កុំ"របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ រូបភាព៖ ឆាំ រឿង