ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដោយមានការចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធ បានដុតបំផ្លាញចោលទំនិញខូចគុណភាព និងក្លែងបន្លំម៉ាកសញ្ញាចំនួន០៩មុខ ស្មើនឹងទម្ងន់ជាង ០១តោន ។
ពីធីនេះធ្វើឡើងនៅទីលានចាក់សំរាម ស្ថិតនៅក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩សមត្ថកិច្ចពាក់ព័ន្ធក្នុង ខេត្តសៀមរាប បានចុះបង្ក្រាបករណីបទរំលោភកម្មសិទ្ធិបញ្ញា ដែលបានស្ដុក លក់ និងចែកចាយផលិតផលក្លែងក្លាយបន្លំម៉ាកសញ្ញា Lotus with leg in Japanese Characters និងម៉ាកសញ្ញា Bento & Device ស្ថិតនៅផ្ទះលេខ ១១២-១១៤ ផ្លូវលេខ ១២ (បុរីសៀងណាំ) ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ ផុក ឆៃ អាយុ ៤៧ឆ្នាំ សញ្ញ្ជាតិខ្មែរ និងប្រពន្ធឈ្មោះ អ៊ឹង ជូ អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ ។
សមត្ថកិច្ចចម្រុះ បានដកហូតវត្ថុតាងទំនិញខូចគុណភាព ដែលក្លែងបន្លំម៉ាកសញ្ញា និងផុតកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ០៩មុខ ស្មើនឹងទម្ងន់ជាង ០១ តោន រួមមាន៖
១-នំ Stick Biscuit កញ្ចប់ពណ៌ក្រហម-លឿង ចំនួន ៤៤៨០កញ្ចប់។
២-សំបកវេចខ្ជប់ Good Taste (លឿង-ខៀវ) ចំនួន ០៨គីឡូក្រាម។
៣-សំបកវេចខ្ជប់ Good Taste (លឿង-បៃតង) ចំនួន ១៨គីឡូក្រាម។
៤-នំសរសៃមឹក (មិនទាន់វេចខ្ជប់) ចំនួន ០២ស្បោង ១១គីឡូក្រាម ។ ៥-មីសេះក្រហម ចំនួន ៤៨កេស ស្មើនឹង ២៤០០កញ្ចប់។៦-នំម្ទេសខ្លា Showka មិនទាន់វេចខ្ជប់ ចំនួន ០៨បាវ ស្មើនឹង ៥៦គីឡូក្រាម ។ ៧-នំពាក់កណ្ដាលសម្រេច ចំនួន ២១បាវ ស្មើនឹង ៥៧៨គីឡូក្រាម ។ ៨-សំបកវេចខ្ជប់ Showka (លឿង) ចំនួន ១៤គីឡូក្រាម ។ ៩-នំកងបំពងមឹករួយ ចំនួន ២៣ការុងធំ ។
ចំពោះជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ PNN