ថ្ងៃអង្គារ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៥
រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ជារោងចក្រផលិតទឹកស្អាតថ្មីមួយទៀតរបស់កម្ពុជាត្រូវបានរៀបចំពិធីបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅថ្ងៃចន្ទនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ ចំណាយថវិកាសាងសង់ជាពីរដំណាក់កាល សរុបជាង ៣៤៨ លានដុល្លារសហរដ្ឋអាមេរិក ដែលមានសមត្ថភាពផលិតទឹកស្អាត បានប្រមាណ ៤០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។
តាមគម្រោង រោងចក្រផលិតទឹកស្អាត បាក់ខែង នឹងសាងសង់រួចរាល់ នៅឆ្នាំ២០២៣។ បច្ចុប្បន្ន រដ្ឋាករស្វយ័តក្រុងភ្នំពេញ តាមរយៈរោងចក្រផលិតទឹកស្អាតជាច្រើនកន្លែង មានសមត្ថភាពផលិតទឹកស្អាត បានត្រឹមតែ ៦០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ ក្នុងមួយថ្ងៃ ខណៈដែលតម្រូវការទឹកស្អាត នៅភ្នំពេញ មានរហូតដល់ ៧៥៦ ០០០ ម៉ែត្រគូប ក្នុង ១ថ្ងៃ។
រាយការណ៍៖ ហ៊ុន ឌីណូ រូបភាព៖ ឈាវ ថុកវីរ: