ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥
ក្រុមចម្រៀងនារីថៃទើបបង្កើតថ្មីឈ្មោះ Lyra (ឡៃរ៉ា) បានបង្ហាញក្ដីរំពឹងថាអាចនឹងប្រមូលបានអ្នកគាំទ្របានច្រើន ហើយអាចនឹងទទួលជោគជ័យជាអន្តរជាតិដូចជាក្រុមចម្រៀងខេប៉ុបដែរ
ក្រុមចម្រៀងនារីថៃឈ្មោះ Lyra (ឡៃរ៉ា) គឺជាក្រុមចម្រៀងថ្មីមួយដែលទើបប្រឡូកក្នុងវិស័យសិល្បៈជាផ្លូវការកាលពីខែតុលា កន្លងទៅនេះ ជាមួយបទចម្រៀងដំបូងមានចំណងជើងថា “Lyra” (ឡៃរ៉ា)។
ក្រុមចម្រៀងដែលមានសមាជិក ៦នាក់មួយនេះ បានបង្កើតឡើងក្រោមកិច្ចសហការរវាងផលិតកម្មចម្រៀងលំដាប់អន្តរជាតិ Universal Music Group ហៅកាត់ថា UMG ដោយបានចាប់ដៃគូជាមួយផលិតកម្មថៃឈ្មោះ iAM (អាយអេម)។
សមាជិកទាំង៦នាក់នៃក្រុមចម្រៀង Lyra (ឡៃរ៉ា) ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងចេញពីសមាជិកប្រមាណជិត ៨០នាក់ នៃក្រុមចម្រៀងថៃល្បីឈ្មោះ BNK48 (ប៊ីអេនខេហ្វធីអេច)។
បទចម្រៀងដំបូងរបស់ក្រុម គិតត្រឹមពេលនេះគឺមានចំនួនអ្នកចុចទស្សនាជាង ៦,៥លានលើបណ្ដាញ YouTube ក្រោយចេញផ្សាយបានប្រហែល២ខែ។
ជាមួយការខិតខំប្រឹងប្រែងអភិវឌ្ឍអត្តសញ្ញាណផ្ទាល់ខ្លួនទាំងបទចម្រៀងនិងក្បាច់រាំ សមាជិកក្រុមចម្រៀង Lyra (ឡៃរ៉ា) បានបង្ហាញក្ដីរំពឹងខ្ពស់ចំពោះក្រុម និងមានបំណងចង់ផ្សព្វផ្សាយបទចម្រៀងប៉ុបរបស់ថៃដែលហៅកាត់ថា TPOP ទៅដល់ពិភពលោកដូចវិស័យចម្រៀង KPOP ដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន