ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
លោកដូណល ត្រាំ ប្រធានាធិបតីអាមេរិក និងលោកវ្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងជួបគ្នានៅថ្ងៃ១៥សីហា នៅរដ្ឋអាឡាស្កា ដើម្បីចរចារបញ្ចប់សង្គ្រាមអ៊ុយក្រែន។ នេះជាការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិកត្រាំ នៅថ្ងៃសុក្រ(៨សីហា)។
លោកប្រធានាធិបតីត្រាំ បានលើកឡើងនូវការប្រកាសខាងលើនេះ តាមរយៈបណ្តាញសង្គមអនឡាញ បន្ទាប់ពីលោកបាននិយាយថា ភាគីមានប្រធានាធិបតីអ៊ុយក្រែនវូឡូឌីមៀរ សាឡេនស្គី បានខិតជិតទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចដោះស្រាយបញ្ហា សង្គ្រាមដែលមានរយៈពេលជាង៣ឆ្នាំកន្លះនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាននៅថ្ងៃសុក្រ លោកត្រាំ បានលើកឡើងថា ការព្រមព្រៀងនឹងមានទាក់ទងទៅនឹងការដោះដូរដីមួយចំនួន។
ក្រោយមក វិមានគ្រីមឡាំង បានបញ្ជាក់នៅលើសេចក្តីថ្លែងការណ៍តាមបណ្តាញអនឡាញថា នឹងមានកិច្ចប្រជុំកំពូល។
លោកយូរិ យូសាខូវ ជំនិតរបស់លោកប្រធានាធិបតីពូទីន លើកឡើងដូច្នេះ«មេដឹកនាំទាំងពីរ នឹង ផ្តោតលើការពិភាក្សាអំពីជម្រើសសម្រាប់ការសម្រេចបាននូវដំណោះស្រាយសន្តិភាពរយៈពេលវែងចំពោះវិបត្តិអ៊ុយក្រែន»។
ប្រែសម្រួល៖ណាវ័ន្ត