ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥

ឆមាសទី ១ វិស័យអាកាសចរណ៍ស៊ីវិលចិន សម្រេចបានជើងហោះហើរ ៣៧០លានជើង

២៤ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

ក្នុងឆមាសទី ១ ឆ្នាំ ២០២៥នេះ វិស័យអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន សម្រេចបាននូវ ជើងហោះហើរ ៣៧០លានជើង កើនឡើងប្រមាណ ១១% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។

 

 

រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បានបង្កើតកំណត់ត្រាចរាចរណ៍ថ្មី នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៥នេះ ដោយគ្រប់គ្រងការធ្វើដំណើររបស់អ្នកដំណើរចំនួន ៣៧០លាននាក់ និងដឹកជញ្ជូនទំនិញ ជាង ៤ពាន់លានតោន។

 


ក្នុងអំឡុងពេលខែមករាដល់ខែមិថុនានេះ ប្រទេសចិន បានបន្ថែមផ្លូវហោះហើរចំនួន ១២៣ សម្រាប់ យន្តហោះដឹកអ្នកដំណើរអន្តរជាតិ ដែលជំរុញឱ្យចរាចរណ៍ទៅក្រៅប្រទេស កើនឡើង ២៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 


រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បានលើកឡើងថា បរិមាណទំនិញដឹកជញ្ជូនក្នុងស្រុក និងអន្តរជាតិ បានកើនឡើងខ្ពស់ដូចគ្នា និងបានបន្ថែមគោលដៅដឹកទំនិញអន្តរជាតិថ្មីចំនួន ១៦បន្ថែម។

 


បណ្តាញផ្លូវអាកាសរបស់ប្រទេសចិន ត្រូវបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ ដែលឥឡូវនេះបានភ្ជាប់ទីក្រុងចំនួន ១០៦ នៅទូទាំង ៥០ប្រទេស ដែលផ្តល់នូវការចូលទៅកាន់ទីផ្សារស្នូលរបស់ពិភពលោក ដោយរលូន។

 


សូមជម្រាបថា គិតត្រឹមចុងឆ្នាំ ២០២៤ ប្រទេសចិន មានក្រុមហ៊ុនអាកាសចរណ៍ដឹកទំនិញចំនួន ១៣ ដែលកំពុងប្រតិបត្តិការយន្តហោះដឹកទំនិញចំនួន ២៦៨គ្រឿង ការកើនឡើងនៃក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ និងយន្តហោះចំនួន ៨២ ធៀបនឹង ៤ឆ្នាំមុន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025