ថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥

ធ្លាប់តែឡើងឆាកប្រគំតន្ត្រីពេលនេះអ្នករ៉េបវ័យក្មេង អុីមី  និង Ranngo មកធ្វើឱ្យទស្សនិកជនសើចសប្បាយ និងភ្ញាក់ផ្អើលលើឆាក  Freshy Winner

១៨ កក្កដា ២០២៥ | កម្សាន្ដ

 

Freshy Winner ចុងសប្ដាហ៍នេះទស្សនិកជននឹងបានជួបតារាល្បីៗវ័យក្មេងកំពុងពេញនិយម អមដោយសំណើចសើចក្អាកក្អាយពីពិធីករ ពិធីការិនីពិរពេញដោយសមត្ថភាព និងបទពិសោធន៍។

 

 

អតីត Top 5 Rapper Fighter រដូវកាលទី១ និងបច្ចុប្បន្នកំពុងក្លាយជាអ្នករ៉េបវ័យក្មេងដោយទទួលការគាំទ្រពីទស្សនិកជន Emi និង Ranngo នឹងបង្ហាញវត្តមានលើឆាក Freshy Winner ចុងសប្ដាហ៍នេះ។

 

 

ធ្លាប់តែបកស្រាយបទចម្រៀងលើឆាកប្រគំតន្ត្រីធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ ក៏ប៉ុន្តែពេលនេះពួកគេទាំងពីររួមនឹង តារាស្រីវ័យក្មេង២ដួងទៀតគឺ កញ្ញា អ៊ីឡាយ និងកញ្ញា ស្រីនាថ នឹងធ្វើឱ្យទស្សនិកជនសើចសប្បាយជាមួយកម្មវិធី Freshy Winner សម្បូរដោយហ្គេមសប្បាយៗជាច្រើនទម្រង់។

 

 

 កញ្ញា អុីឡាយ នឹងចាប់ដៃគូជាមួយ លោក អុីមី នៅក្នុងក្រុម (ទឹកត្រឡាច) នឹងប្រកួជា លោក  Ranngo ចាប់ដៃគូជាមួយ កញ្ញា ស្រីនាថ នៅក្នុងក្រុម (តែទឹកឃ្មុំ)។បេក្ខជនទាំងបួនរូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែរកម្មវិធីបានដាក់ជូនរួចជាស្រេចក្នុងនោះរួមមាន៖ ហ្គេមទី១ លូកស្ទាប  , ហ្គេមទី២ នៅឯណា? , ហ្គេមទី៣ Version បំពេញចន្លោះ និង ហ្គេមទី៤ Version ផ្គុំពាក្យ ។

 

 

ចំពោះហ្គេមទាំងបួននេះ តម្រូវអោយបេក្ខជនទាំងពីរក្រុមមានភាពឆ្លាតវៃ រហ័សរហួន ព្រមជាមួយនឹងទេពកោសល្យ ទើបអាចទទួលបានជ័យជំនះបានប្រាក់លានពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។

 


ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។

 


ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ អាទិត្យ ទី  ២០ ខែកក្កដា  ឆ្នាំ២០២៥ វេលាម៉ោង៦ដល់ម៉ោង ៧យប់តទៅ៕ 
 

 

អត្ថបទ និងរូបភាព៖ PNN 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025