ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
នៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ ទីភ្នាក់ងារជាតិ និងមុខរបរ NEA នឹងនាំមកនូវឱកាសការងារជិត ៦០០កន្លែង សម្រាប់សិស្ស និស្សិត និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។
វេទិកាការងារ ដែលនឹងធ្វើឡើងនៅចុងខែឧសភានេះ នឹងមានក្រុមហ៊ុនធំៗចំនួន ១០ ចូលរួម។ ដូច្នេះអ្នកដែលស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប ដើម្បីចូលរួមក្នុងវេទិកានេះ ដោយអាចដាក់ពាក្យភ្លាម សម្ភាសភ្លាម នៅទីតាំងផ្ទាល់ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់នឹងវិទ្យាស្ថានភាសាបរទេស IFL ក្នុងរាជធានីភ្នំពេញ។
នៅថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ NEA នឹងនាំយកឱកាសការងារថ្មីៗយ៉ាងតិច៥៧៤កន្លែង ផ្តល់ជូនយុវជន សិស្ស និស្សិត និងអ្នក កំពុងស្វែងរកការងារ ក្នុងវេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ព្រមទាំងឱកាសកម្មសិក្សាការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ។ វេទិកាការងារនេះនឹងរៀបចំឡើងចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច នៅអគារទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងឱកាសនោះដែរ នឹងមានក្រុមហ៊ុនធំៗចំនួន១០ ដែលចូលរួមក្នុងនោះរួមមាន៖ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន ខូហ្វី (Kofi), ក្រុមហ៊ុន មហានគរ, ភោជនីយដ្ឋាន HAILA, ក្រុមហ៊ុន ដាយអ៊ិឈិ ឡាយ, ក្រុមហ៊ុនស៊ីប៊ីស៊ី, ធនាគារ អេ អឹម ខេ, ភោជនីយដ្ឋាន Elevent One Kitchen, ក្រុមហ៊ុន PH Restaurant, ក្រុមហ៊ុន SNKH Cambodia ដែលនឹងជ្រើសរើសបុគ្គលិកភ្លាមៗនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ផ្ទាល់តែម្ដង។
ដូច្នេះយុវជន សិស្ស និស្សិត និងអ្នកកំពុង ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូល រួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះ ពោលគឺដាក់ ភ្លាមសម្ភាសភ្លាមតែម្ដង។សម្រាប់ព័ត៌មានបន្ថែម សូមយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ទាក់ទង មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខទូរស័ព្ទ៖ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ NEA និងតាមរយៈទំព័រហ្វេសប៊ុក neakhmer ឬតិកតុក ការងារខ្ញុំ-My Job ដើម្បីទទួលបានព័ត៌មានបន្ថែម៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ NEA