ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥

ក្រៅពីកងកម្លាំងចម្រុះ នៅតំបន់អភិរក្សកំពង់ប្រាក់ នៅកណ្តាលបឹងទន្លេសាប បានប្រើប្រាស់ដ្រូន ដើម្បីទប់ស្កាត់បទល្មើស

២៧ ឧសភា ២០២៥ | ព័ត៌មានជាតិ

 

ត្រីមេពូជកម្រៗ ដូចជា ត្រីរាជ ត្រីគល់រាំង ត្រីក្រាយ និងត្រីសណ្តាយ នៅតំបន់អភិរក្សកំពង់ប្រាក់ ក្នុងខេត្តពោធិ៍សាត់ នាពេលនេះ ត្រូវបានអះអាងថា បានកើនឡើង។

 

 

 

 

 

មូលហេតុ ដោយសារការទប់ស្កាត់បទល្មើសមានប្រសិទ្ធភាពខ្ពស់។ លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផល ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានលើកឡើងថា ខណ្ឌរដ្ឋបាលជលផលស្រុកក្រគរ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ កងទ័ពភូមិភាគ៥ និងឧបករណ៍ដ្រូន ដើម្បីទប់ស្កាត់បទល្មើស ឱ្យថយចុះយ៉ាងមានប្រសិទ្ធភាពខ្ពស់។ តំបន់អភិរក្សកំពង់ប្រាក់ មានបណ្តោយ ៩គីឡូម៉ែត និងទទឹង ៣គីឡូម៉ែត្រ ដែលមានផ្ទៃក្រឡាសរុប ២៧០០០ហិកតា។


 

 

 

អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025