ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥

Donald Trumpជំរុញរុស្ស៊ីនិងអ៊ុយក្រែនធ្វើការរួមគ្នា

២២ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃសុក្រ(២១កុម្ភៈ) បានជំរុញឱ្យលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី និងលោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែនធ្វើការរួមជាមួយគ្នា។ ស្របគ្នាលោកបានបន្ថែមថា ប្រទេសរុស្ស៊ី ចង់មានកិច្ចព្រមព្រៀង។

 

ប្រធានាធិបតីអាមេរិករូបនេះក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកជិតចុះហត្ថលេខាកិច្ចព្រមព្រៀងរ៉ែជាមួយប្រទេសអ៊ុយក្រែនផងដែរ។​

 

ប្រធានាធិបតីអាមេរិកលោក Trump បានជំរុញឱ្យមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឱ្យបានឆាប់ ហើយលោកបាននិយាយទូរស័ព្ទដោយឡែកពីគ្នាជាមួយមេដឹកនាំទាំង២រុស្ស៊ីនិងអ៊ុយក្រែន។

 

ដំណើរវិវត្តន៍ថ្មីចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់របស់លោកTrump បានជួបជាមួយសមភាគីរុស្ស៊ីរបស់ពួកគេ នៅប្រទេសអារ៉ាប៊ី សាអូឌីត ដែលមិនមានវត្តមានប្រទេសអ៊ុយក្រែន។ 

 

ហើយថ្មីៗបំផុតនេះទៀត លោកTrump ក៏បានហៅលោកប្រធានាធិបតីអ៊ុយក្រែនZelenskiy ជាជនផ្តាច់ការផងដែរ។ 

 

ប្រទេសអ៊ុយក្រែន មានសង្គ្រាមជាមួយប្រទេសរុស្ស៊ី ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ នៅពេលរុស្ស៊ីលើកទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែនក្រោមប្រតិបត្តិការយោធាពិសេស។ ប៉ុន្តែការឈ្លានពាននេះ ត្រូវបានបណ្តាប្រទេសលោកខាងលិចនិងពិភពលោកថ្កោលទោសនិងបានដាក់ទណ្ឌកម្មយ៉ាងច្រើនប្រឆាំងនឹងប្រទេសរុស្ស៊ី។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025