ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
លោកMarco Rubio បានចាកចេញពីទីក្រុងរីយាដ(Riyadh) ទៅកាន់ទីក្រុងអាប៊ូដាប៊ី(Abu Dhabi ) ប្រទេសអេមីរ៉ាត អារ៉ាប់រួម(United Arab Emirates) នៅថ្ងៃពុធ(១៩កុម្ភៈ) ជាចំណែកនៃដំណើរទស្សនកិច្ចដំបូងរបស់លោកទៅកាន់តំបន់មជ្ឃឹមបូព៌ា ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិក។
លោក Rubio បានពិភាក្សាជាមួយមន្ត្រីប្រទេសរុស្ស៊ី នៅថ្ងៃអង្គារ(១៨កុម្ភៈ) ក្នុងបំណងបញ្ចប់សង្គ្រាមដែលមានរយៈពេលជិត៣ឆ្នាំរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូនៅប្រទេសអ៊ុយក្រែន។
កិច្ចពិភាក្សា បានធ្វើឡើងក្រោយលោកប្រធានាធិបតីអាមេរិកDonald Trumpកាលពីសប្តាហ៍មុនបាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោកVladimir Putin ហើយបានបញ្ជាឱ្យមន្ត្រីជាន់ខ្ពស់ចាប់ផ្តើមការចរចារជុំវិញការបញ្ចប់សង្គ្រាម។
រដ្ឋាភិបាលទីក្រុងRiyadh ដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាជាច្រើនជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនទៅលើអនាគតតំបន់ហ្គាហ្សានោះ, បាន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តើមនៃទំនាក់ទំនងរវាងរដ្ឋបាលលោកប្រធានាធិបតី Trump និងរដ្ឋាភិបាលទីក្រុងម៉ូស្គូ ដែលបានជួយដល់ការដោះដូរអ្នកទោសកាលពីសប្តាហ៍មុន។
ប្រែសម្រួល៖ណាវ័ន្ត