ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

ប្រធានាធិបតីប៉ូឡូញ៖អាមេរិកនឹងមិនបន្ថយចំនួនយោធានៅភាគខាងកើតអ៊ឺរ៉ុបឡើយ

១៩ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ប្រធានាធិបតីប្រទេសប៉ូឡូញ នៅថ្ងៃអង្គារ(១៨កុម្ភៈ) បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក បានធានាចំពោះលោកថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គ្មានបំណងបន្ថយចំនួនយោធានៅតំបន់ភាគខាងកើតសហភាពអ៊ឺរ៉ុបឡើយ។ 

 

ការលើកឡើងរបស់ប្រធានាធិបតីប៉ូឡូញខាងលើនេះ ធ្វើឡើងខណៈលោកផ្តល់សេចក្តីថ្លែងការណ៍ទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជួបជាមួយលោកKeith Kelloggប្រេសិតរបស់លោកប្រធានាធិបតីអាមេរិកDonald Trumpទទួលបន្ទុកកិច្ចការប្រទេសអ៊ុយក្រែន។ 

 

ការពិតអំពីតួនាទីរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៅក្នុងការធានាសន្តិសុខសហភាពអ៊ឺរ៉ុប ត្រូវបានប្រែប្រួលកាលពីសប្តាហ៍មុន ហើយលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងប្រទេសប៉ូឡូញថា សម្ព័ន្ធមិត្តអង្គការណាតូ មិនអាចសន្មតថា សហរដ្ឋអាមេរិក នឹងមានវត្តមាននៅអឺរ៉ុប ជារៀងរហូតនោះទេ។

 

យ៉ាងណាក៏ដោយ, ក្រោយកិច្ចប្រជុំជាមួយលោកKellogg នៅថ្ងៃច័ន្ទ និងលោក Hegseth នៅថ្ងៃសុក្រ(១៤កុម្ភៈ), លោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ ស្វែងរកការធានាឡើងវិញអំពីផែនការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ 

 

លោក Kellogg នឹងធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយ លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន នៅទីក្រុងKyiv ក្រោយទស្សនកិច្ចរបស់លោកទៅប្រទេសប៉ូឡូញ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025