ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

OFF-ROAD កម្ពុជា បង្ហាញសមិទ្ធិផលនានា ដែលបានសាងក្នុង ៧ឆ្នាំចុងក្រោយ 

២៥ សីហា ២០២០ | កីឡា

ក្រោយបង្កើតបានប្រមាណជាជាង ៧ឆ្នាំ ក្រុមប្រណាំងរថយប្ត OFF-ROAD កម្ពុជា សាងបានស្នាដៃគួរជាទីគាប់ចិត្តជាច្រើនដូចជា៖ ការចូលរួមចំណែកជួយដល់សង្គមតាមរយៈកិច្ចការមនុស្សធម៍ រួមនឹងការស្វែងរកតំបន់ទេសចរណ៍ ដែលបានលាក់ខ្លួននៅដាច់ស្រយាលទូទាំងប្រទេសកម្ពុជា មកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងការរៀបចំការប្រកួតប្រចាំឆ្នាំផងដែរ។

 


ប្រធានក្រុមរថយន្ត OFF ROAD CAMBO លោក ព្រុំ រស្មី បានអះអាងថា រយៈពេល៧ឆ្នាំមកនេះ ក្រុមលោកកៀគរបានរថយន្តប្រមាណជាជាង២០០គ្រឿងដោយបែងជា៧ក្រុមដោយឡែកពីគ្នាខណៈមានរថយន្តត្រឹមតែ៧គ្រឿងរថយន្តប៉ុណ្ណោះ កាលពីពេលចាប់ផ្តើមលើកដំបូង។

 


ជាមួយគ្នានេះ សមាជិកក្រុមកីឡារថយន្ត OFF-ROAD    លោក ញឹម សុវណ្ណារ៉ូ បានឱ្យដឹងដែរថា តាមរយៈការរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ដាច់ស្រយ៉ាល ក្រុមកីឡា OFF-ROAD ក៏ផ្សព្វផ្សាយដល់បណ្តាប្រទេសមួយចំនួនដែរ ដូចជាថ្មីនេះ ក្រុមកីឡា OFF-ROAD ឥណ្ឌូនេស៊ី និងចិនជាដើម ក៏កំពុងចាប់អារម្មណ៍ខ្លាំង និងចង់មកចូលរួមជាមួយក្រុមកីឡា OFF-ROAD កម្ពុជាផងដែរ។

 


គួររំលឹកថា ក្រុមរថយន្តកីឡារថយន្ត OFF-ROAD កម្ពុជាបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣ ដែលកាលនោះមានតែរថយន្តចំនួន ៧គ្រឿងប៉ុណ្ណោះ។ គិតមកទល់ឆ្នាំ២០២០នេះ កំណើនរថយន្តកីឡា OFF-ROAD កម្ពុជាមានមិនតិចជាង ២០០គ្រឿងឡើយ។ ក្រៅពីដំណើរកំសាន្តទៅកាន់តំបន់ដាច់ស្រយ៉ាលផ្សព្វផ្សាយតំបន់ទេសចរណ៍ សកម្មភាពមនុស្សធម៍ ក្រុម OFF-ROAD កម្ពុជាក៍បានជំរុញ និងអភិវឌ្ឍកីឡារថយន្ត OFF-ROAD នៅកម្ពុជា តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំផងដែរ ៕

អត្ថបទ និងរូបភាព៖ ងិន មករា
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024