ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ខណៈវីដេអូខ្លីៗ កំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជន នាយ អក្ខរា និង លោក ស៊ីន ច័ន្ទជេដ្ឋា បានចេញមុខរៀបរាប់អំពីការគាស់កកាយមរតកស្នាដៃចម្រៀងចាស់ៗមកសម្តែងឱ្យមហាជនផ្ទុះសំណើចយ៉ាងឡើងវិញ។
នាយ អក្ខរា ដែលធ្វើឱ្យមហាជនរាប់លាននាក់ផ្ទុះសំណើចក្អាកក្អាយតាមរយៈការសម្តែងវីដេអូឃ្លីបខ្លីៗលើបណ្តាញសង្គម បានបង្ហាញអារម្មណ៍រំពេលដឹងថា ប្រិយមិត្តទស្សនិកជនស្រលាញ់ពេញចិត្តការសម្តែងរបស់ខ្លួន ហើយទទូចចង់ឱ្យលោកបន្តផលិតវីដេអូថ្មីៗបន្ទាប់ទៀត។ផ្តល់បទសម្ភាសន៍ជាមួយភីអិនអិន កាលពីពេលថ្មីៗកន្លងទៅ នាយ អក្ខរា រៀបរាប់ឱ្យអំពីការគាស់កកាយមរតកស្នាដៃចម្រៀងចាស់ៗមកសម្តែងឱ្យមហាជនផ្ទុះសំណើច។
បន្ថែមពីលើនោះ បុរសសម្លេងផ្អែមដែលគ្រប់គ្នាតែងឮតាមរយៈតួអង្គ ពិសិដ្ឋ ក្នុងវីដេអូខ្លីៗរបស់នាយ អក្ខរា គឺលោក ស៊ីន ច័ន្ទជេដ្ឋា ក៏បានបញ្ជាក់បន្ថែមពីគោលបំណងចម្បងនៃការផលិតវីដេអូខ្លីដែលផ្សារភ្ជាប់ជាមួយមរតកចម្រៀងជំនាន់ដើម និងភាពកំប្លុកកំប្លែងពីតារាជើងចាស់របស់ខ្មែរយើង។ អ្វីដែលសំខាន់គឺលោកចង់ឱ្យតារាជើងចាស់យើងមានប្រាក់ចំណូលសមរម្យមួយក្នុងជរារបស់ពួកគាត់។
ក្រោយវីដេអូកំប្លែង អក្ខរា និង ពិសិដ្ឋ ផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជន ស៊ីន ច័ន្ទជេដ្ឋា សន្យាបន្តរិះរកគំនិតថ្មីៗមកផលិតវីដេអូបន្តទៀត ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជនមើលកម្សាន្តយ៉ាងសប្បាយរីករាយ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ៊ុន សុជាតា និងហ្វេសប៊ុក