ថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤

ចិនជំរុញហ្វីលីពីនឱ្យដកមីស៊ីល,ហើយវិលទៅរកការអភិវឌ្ឍដោយសន្តិភាពវិញ

 

 

ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍(២៦ធ្នូ) បានជំរុញឱ្យប្រទេសហ្វីលីពីន វិលត្រលប់ទៅរកការអភិវឌ្ឍដោយសន្តិភាពវិញ ដោយនិយាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងម៉ានីល ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងសមយុទ្ធយោធា នឹងនាំមកនូវហានិភ័យ នៃការប្រកួតប្រជែងសព្វាអាវុធនៅក្នុងតំបន់តែប៉ុណ្ណោះ។

 

ប្រព័ន្ធមីស៊ីល Typhon របស់អាមេរិកអាចបំពាក់មីស៊ីលគ្រូសដែលមានសមត្ថភាពវាយប្រហារលើគោលដៅជាច្រើនលើទឹកដីប្រទេសចិននោះ ត្រូវបានប្រើប្រាស់នៅក្នុងសមយុទ្ធយោធារួមកាលពីដើមឆ្នាំ។

 

នៅថ្ងៃអង្គារ(២៤ធ្នូ) រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន  បាននិយាយថា ការដាក់ពង្រាយនេះ គឺមានហេតុផលត្រឹមត្រូវ។

 

«ប្រទេសចិន នឹងមិនឈរអោបដៃមើលផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ស្ថិតក្នុងគ្រោះថ្នាក់ ឬកំពុងរងការគំរាមកំហែងនោះទេ»។ នេះជាការលើកឡើងរបស់លោកស្រី  Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងក្នុងសន្និសីទសារព័ត៌មាន។ 
 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024