ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្នុងដំណើរផ្លូវឆ្ពោះទៅរកម្ចាស់មកុដដំបូងគេបង្អស់នៃកម្មវិធី Miss Mera Cambodia 2024 អ្នកគ្រប់គ្រងថ្នាក់ជាតិ កញ្ញា ខាត់ ស្រីច័ន្ទ បានរៀបចំពិធីចុះកិច្ទកុងត្រាជាមួយដៃគូសហការ Sponsor និងស្វាគមន៍ Partner Director អ្នកស្រី ភាង ភារី ដើម្បីជំរុញការប្រកួតឱ្យរឹតតែមានប្រសិទ្ធភាព និងស្វែងរកម្ចាស់ជយលាភីដ៏ល្អស័ក្កសម។
Miss Mera Cambodia ដែលជាកម្មវិធីបវរកញ្ញាថ្មីមួយកើតពីគំនិតផ្តួចផ្តើមរបស់កូនខ្មែរ តាមរយៈគំនិតផ្តួចផ្តើមរបស់កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat ដែលនាងបានវិវត្តន៍ខ្លួនពីបេក្ខភាពប្រកួតរហូតក្លាយជាអ្នកគ្រប់គ្រងថ្នាក់ជាតិក៏មានឥទ្ធិពលម្នាក់ក្នុងវិស័យបវរកញ្ញានៅកម្ពុជា។
ដើរក្រោយគេបន្តិចក៏ពិតមែន តែ ស្រីច័ន្ទ ឈ្មុសឈ្មុលបង្កើតរូបភាពថ្មីប្លែកសម្រាប់កម្មវិធី Miss Mera Cambodia ដោយបានដឹកនាំបេក្ខភាពផ្លូវការទាំង ១៦រូប ចុះធ្វើសកម្មភាពជាហូរហែរ ដោយផ្តោតលើការប្រម៉ូតផ្សព្វផ្សាយពីភាពស្រស់ស្អាតទាក់ទាញ និងភាពផូរផង់នៃដែនដីកម្ពុជាបង្ហាញទៅកាន់ពិភពលោក។
ដើម្បីជំរុញឱ្យការប្រកួតរឹតតែមានប្រសិទ្ធភាព កញ្ញា ខាត់ ស្រីច័ន្ទ National Director កម្មវិធី Miss Mera Cambodia បានរៀបចំពិធីចុះកិច្ទកុងត្រាជាមួយដៃគូសហការ Sponsor និងស្វាគមន៍ Partner Director ជាមួយ អ្នកស្រី ភាង ភារី អគ្គនាយកក្រុមហ៊ុន HSO កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ម្សិលមិញ នៅ TRIBE Phnom Penh Post Office Squar ក្នុងគោលបំណងជំរុញការប្រកួតឱ្យរឹតតែមានប្រសិទ្ធភាព ដើម្បីអាចជ្រើសរើសម្ចាស់ជយលាភីដ៏មានគុណភាព សម្រាប់តំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ដែលបច្ចុប្បន្ន ND វ័យក្មេងរូបនេះកំពុងសម្លឹងឃើញវេទិកាអន្តរជាតិដ៏ធំមួយសម្រាប់បញ្ជូនម្ចាស់ជយលាភីទៅប្រកួតនៅឆ្នាំក្រោយ។
ចាប់ពីពេលនេះទៅ ក្រុមហ៊ុនរបស់អ្នកស្រី ភាង ភារី នឹងចូលរួមគ្រប់សកម្មភាពរបស់ការប្រកួត Miss Mera Cambodia 2024 ជាពិសេសការបង្កើនភាពស្រស់ស្អាតរបស់បេក្ខភាពគ្រប់រូប ឱ្យប្រាកដថា គ្រប់គ្នាមានភាពស្រស់ស្អាតទាក់ទាញ និងចំណេះដឹងស័ក្កសមជាបវរកញ្ញាតំណាងប្រទេស។
សូមជម្រាបផងដែរថា ការប្រកួតផ្តាច់ព្រ័ត្រ Miss Mera Cambodia 2024 នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ នៅទីតាំង T.Y Media។ កុំភ្លេចរង់ចាំអ៊ុតមើលទាំងអស់គ្នា ថាតើបេក្ខនារីរូបណា និង ក្លាយជាម្ចាស់ម្កុដតំបូងបំផុត របស់កម្មវិធីប្រកួតបវកញ្ញា-មេរ៉ា កម្ពុជា ?
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឆិល សុភ័ស្ត