ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥
ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រទេសកម្ពុជានិងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនប្រទេសថៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសម្រាប់មន្រ្តីដែលត្រូវទៅបម្រើនៅមជ្ឈមណ្ឌលជាតិ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែសីហា នេះ។ បើតាមអគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងស្របពេលដែលកម្ពុជា គ្រោងនឹងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រនិងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀន នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។
បើតាម ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដល់មន្រ្តីដែលត្រូវទៅបម្រើការងារនៅមជ្ឈមណ្ឌលជាតិនៅខេត្តព្រះសីហនុនេះ ធ្វើឡើងស្របពេលដែលកម្ពុជា គ្រោងនឹងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រនិងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀន នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។
ពាក់ព័ន្ធជាមួយនឹងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ក៏ថ្លែងអំណរគុណដល់ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដែលតែងតែផ្តល់កិច្ចសហការល្អ គាំទ្រគ្នាទៅវិញទៅមកសំដៅពង្រឹងប្រសិទ្ធភាពការងារត្រួតពិនិត្យគ្រឿងញៀនលើគ្រប់វិស័យ ដើម្បីសុខមាលភាពប្រជាពលរដ្ឋប្រទេសទាំងពីរកម្ពុជា-ថៃ។
ក្រៅពីនេះឯកឧត្ដម នាយឧត្តមសេនីយ៍ បានបន្តជម្រុញឲ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ពង្រឹងនិងបង្កើតគណៈកម្មការសម្របសម្រួលសម្រាប់ការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ នៅតាមឃុំ-សង្កាត់ ដើម្បីគាំទ្រឲ្យអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន មានភាពងាយស្រួលទៅទទួលយកសេវាព្យាបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដោយមិនគិតថ្លៃ មានចំនួន៤៥០កន្លែង ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងមានរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់១៣ ខែសីហា ឆ្នាំ២០២០ ដោយមានសិក្ខាកាមមកពីមន្រ្តីពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្រ្តីពីក្រសួងសុខាភិបាល និងមន្រ្តីពីមណ្ឌលកងពលលេខ៣១ខេត្តកំពត និងឱកាសថ្មីខេត្តក្រចេះ។ វគ្គបណ្តុះបណ្តាលនេះ នឹងចែករំលែកនូវបទពិសោធន៍ផ្នែកច្បាប់ ផ្នែកទ្រឹស្តី និងការអនុវត្តការងារជាក់ស្តែងជាដើម៕
អត្ថបទ និងរូបភាព៖ សន រដ្ឋា