ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
ប្រទេសអារ៉ាប៊ី សាអូឌីត បាននិយាយនៅថ្ងៃចន្ទ (១៤ តុលា) ថា អារ៉ាប៊ីសា អូឌីត គ្រោងនឹងបញ្ជូនជំនួយមនុស្សធម៌ចន្លោះពី ៦០ ទៅ ៨០ តោនទៅកាន់ប្រទេសលីបង់ជារៀងរាល់ថ្ងៃ។
យោងអ្នកនាំពាក្យមជ្ឈមណ្ឌលសង្គ្រោះនិងជំនួយមនុស្សធម៌ King Salman , គោលបំណងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត គឺដើម្បីសង្គ្រោះជីវិតមនុស្ស ,ការពារអាយុជីវិតរបស់ជនភៀសខ្លួន និងលើកកម្ពស់គុណភាពជីវិតជនភៀសខ្លួនក្នុងប្រទេសលីបង់។
«គ្មានការកម្រិតឡើយ សម្រាប់ជំនួយរបស់យើងដែលនឹងបញ្ជូនទៅប្រទេសលីបង់»។ យោងលោក Salmer Albosairi អ្នកនាំពាក្យមជ្ឈមណ្ឌលសង្គ្រោះនិងជំនួយមនុស្សធម៌ King Salman ។
ការប៉ះទង្គិចរវាងប្រទេសអ៊ីស្រាអ៊ែល និងក្រុមហេបូឡាស បានផ្ទុះឡើងកាលពី១ឆ្នាំមុន នៅពេលក្រុមហេបូឡាស បើកការវាយប្រហារគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាលេស្ទីនហាម៉ាស់ នៅពេលមានសង្គ្រាមនៅហ្គាហ្សា។
រដ្ឋាភិបាលលីបង់ឱ្យដឹងថា សង្គ្រាមអ៊ីស្រាអ៊ែលនៅលីបង់ បានបង្ខំឱ្យប្រជាជនប្រហែល១,២លាននាក់ ក្លាយជាជនភៀសខ្លួនចាប់តាំងពីថ្ងៃ២៣កញ្ញា។
នៅត្រឹមថ្ងៃសុក្រ(១១តុលា) តួលេខមនុស្សស្លាប់នៅប្រទេសលីបង់ បានកើនឡើងដល់២២៥៥នាក់ ចាប់តាំងពីការប៉ះទង្គិចផ្ទុះឡើង។ យោងក្រសួងសុខាភិបាលលីបង់ថ្ងៃ(១២តុលា)។
ប្រែសម្រួល៖ណាវ័ន្ត