ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ខ្សែបម្រើ Andres Iniesta សម្រេចចូលនិវត្តន៍ក្នុងវ័យ៤០ឆ្នាំ 

០៨ តុលា ២០២៤ | កីឡា

 

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ អតីតកីឡាករ Barcelona , Vissel Kobe គឺ Andres Iniesta ប្រកាសចូលនិវត្តន៍នៅថ្ងៃអង្គារ (8 តុលា)។Iniesta បានបង្ហោះវីដេអូខ្លីមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅដើមខែ ដោយរំលេចថ្ងៃទី 8 ខែតុលា ជាថ្ងៃដែលគាត់នឹងបង្ហាញអនាគតរបស់គាត់នៅលើទីលានវាលស្មៅមួយនេះក្រោយពីចំណាយពេលជាង ៦២៥ប្រកួត បើរាប់ចាប់តាំង២០០០ នៅពេលលេងអោយ Barcelona ឈុត B។

 

 

 

កីឡាករវ័យ 40 ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ LaLiga ចំនួន 9 ដងជាមួយនឹងក្រុម Barcelona និងពានរង្វាន់ Champions League ចំនួន 4 ក៏ដូចជាការឈ្នះពានរង្វាន់ World Cup និងពានរង្វាន់ Euro ត្រ សម្រាប់ប្រទេសអេស្ប៉ាញក្នុងឆ្នាំ 2008 និង 2012 ។Iniesta ថ្មីៗនេះបានលេងឱ្យក្លឹប Emirates បន្ទាប់ពីចុះកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយពួកគេកាលពីខែសីហា ឆ្នាំ 2023។

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024